ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​ក្រីក្រ​​២​ស្រុក ស្មើនឹង​៣០០​គ្រួសារ បាន​ទទួល​អំណោយ​ពី​កាកបាទក្រហម​កម្ពុជា​

​ឧ​ត្ត​រ​មានជ័យ ​៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៩ ពិធី​ចែក​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន​​៣០០​គ្រួសារ ( ស្រុក​អន្លង់វែង ចំនួន​១៩០​គ្រួសារ ស្រុក​ត្រពាំង​ប្រាសាទ​១១០​គ្រួសារ ) នៅ​ភូមិ​ទួល​គ្រួស ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ក្រោម​អធិបតីភាព លោក​ជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​១ កាកបាទក្រហម​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្ដម ប៉ែន កុស​ល្យ អភិបាលខេត្ត ឯកឧត្ដម ឃិន យ៉ាន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មានការ​ចូលរួម​ដោយ លោក ហោ​ជិន វិ​រះ​យុទ្ធ អភិបាលស្រុក​អន្លង់វែង ​និង​មន្ត្រីរាជការ​ជុំវិញ​ស្រុក​ផង​ដែរ អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន អង្ករ​៣០​គីឡូ , មី​១ កេះ, ត្រីខ ១ឡូ , ឃី​ត ១កញ្ចប់ និង​ថវិកា ១០,០០០​រៀល​ផងដែរ។​

​នា​ឱកាស​នោះ​ដែរ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​១ កាកបាទក្រហម​កម្ពុជា បាន​នាំ​ការ​ផ្ដាំផ្ញើ​ក្តី​នឹករលឹក​ និង​គិតគូរ​ខ្ពស់​ពី​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៉ុន ​រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ​និង​សូម​ស្នើ​ឲ្យ​បងប្អូន ខិតខំ​ថែរក្សា​សុខភាព រក្សា​សន្តិភាព ​ជាពិសេស លោក​ជំទាវ បាន​រំលឹក​ពី​អនុស្សាវរីយ៍​ចំណុច​អូរ​អំបិល កំលុង​ពេល​ដែល​លំបាក ដែល​ទើប​ទទួល​បាន​សន្តិភាព​ពី​នយោបាយ​ឈ្នះ​ឈ្នះ​មុនដំបូង ឆ្នាំ​១៩៩៩៕

ដោយ ៖ ចាន់ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114