ព័ត៍មានទាន់​ហេតុការណ៏
Search

លី​គ​កំពូល​កម្ពុជា ​៖ ការប្រកួត​ថ្ងៃអាទិត្យ មាន​៤​គូ ខណៈ បឹងកេត និង វិសាខា ជួបគ្នា​

​ការប្រកួត​សប្តាហ៍​ទី ២០ នៃ​លី​គ​កំពូល​កម្ពុជា សម្រាប់​ថ្ងៃអាទិត្យ នឹងមាន​ចំនួន ៤​គូ ក្នុងនោះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ជួប​ជាមួយ ភ្នំពេញ​ក្រោ​ន អាស៊ី​អឺរ៉ុប ជួប អង្គ​រថា​យ​ហ្គឺ​រ ក្រុម​កំពូល​តារាង ព្រះខ័ន​រាជ​ស្វាយរៀង ជួប កំពង់ចាម ខណៈដែល​គូ​ពិសេស​គឺ បឹងកេត ជួប វិសាខា។

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ប៉ះ ភ្នំពេញ​ក្រោ​ន
ការប្រកួត​ចាប់​ផ្តើម​នៅ​ម៉ោង ៣និង៣០​នាទី​រសៀល នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ដោយមាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ Youtube របស់ CNCC ។ គិត​ត្រឹម​សប្តាហ៍​ទី​២០​នេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ (​ប៉ូលីស​) ស្ថិតនៅ​លេខ​រៀង​ទី ១១ មាន ១៨​ពិន្ទុ ខណៈដែល ភ្នំពេញ​ក្រោ​ន ស្ថិតនៅ​លេខ​រៀង​ទី ៦ មាន ៣២​ពិន្ទុ ។
ជួប​គ្នា​កាលពី​ជើង​ទី​១ ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ ប៉ូលីស ដោយ​លទ្ធផល ៣-០។

អាស៊ី​អឺរ៉ុប ប៉ះ អង្គ​រថា​យ​ហ្គឺ​រ​
ការប្រកួត​ចាប់ផ្តើម​នៅ​ម៉ោង ៣និង៣០​នាទី​រសៀល នៅ​កីឡដ្ឋាន​អេ អ៊ី យូ ស្ព័ត​ផាក ដោយមាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ Facebook របស់ កម្ពុ​ជាថ្មី​។ គិត​ត្រឹម​សប្តាហ៍​ទី​២០​នេះ អាស៊ី​អឺរ៉ុប ស្ថិតនៅ​លេខ​រៀង​ទី ៨ មាន ២៣​ពិន្ទុ ស្រប​ពេលដែល អង្គ​រថា​យ​ហ្គឺ​រ ស្ថិតនៅ​លេខ​រៀង​ទី​៥ មាន ៣៨​ពិន្ទុ​។
ជំនួប​កាលពី​ជើង​ទីមួយ រវាង​ក្រុម​ទាំងពីរ​គឺ អង្គ​រថា​យ​ហ្គឹ​រ យកឈ្នះ អាស៊ី​អឺរ៉ុប ៦-១​។

បឹងកេត ប៉ះ វិសាខា
ជំនួប​ប្រចាំ​សប្តាហ៍​រវាង​ក្រុម​ទាំងពីរ នឹងធ្វើ​ឡើង​នៅ​ម៉ោង ៣និង៣០​នាទី​រសៀល នាទី​លាន​កីឡដ្ឋាន​ខេ​ម​បូ​ឌា អ៊ែ​វ៉េ ដោយមាន​ផ្សាយ​ផ្ទាល់​លើ​ទូរទស្សន៍ BTV ។ ក្រុម​ទាំងពីរ​មិនទាន់​ស្គាល់​បរាជ័យ​ក្នុង​ជើង​ទី​២​នេះ​ដូចគ្នា ដោយ​បច្ចុប្បន្ន បឹងកេត ឈរ​លេខ​រៀង​ទី ៤ មាន ៤០​ពិន្ទុ ទាម​ពីក្រោយ វិសាខា ដែល​ឈរ​លេខ​រៀង​ទី ២ មាន ៤៣​ពិន្ទុ​។
ជួបគ្នា​កាលពី​ជើង​ទី​១ បឹងកេត រង​បរាជ័យ ២-៣ ទល់នឹង​វិសាខា ។

ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ កំពង់ចាម
ការប្រកួត​ចាប់​ផ្តើម​នៅ​ម៉ោង ៦​ល្ងាច នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ដោយមាន​ផ្សាយ​ផ្ទាល់​លើ​ទូរទស្សន៍ BTV ។ បច្ចុប្បន្ន ព្រះខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​រៀង​ទី ១ មិនទាន់​ស្គាល់​បរាជ័យ​នៅឡើយ​ក្នុង ១៩​ប្រកួត មាន ៤៩​ពិន្ទុ រីឯ កំពង់ចាម ឈរ​លេខ​រៀង​ទី ១៣ មាន ៦​ពិន្ទុ​។

​កាលពី​ជើង​ទី​១ ព្រះខ័ន​រាជ​ស្វាយរៀង យកឈ្នះ កំពង់ចាម ១៣ ទល់នឹង០៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114