ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ដល់​សារៈ​សំខាន់​បំផុត​ផ្នែក​សេដ្ឋកិច្ច​រវាង​កម្ពុជា​និង​កូរ៉េ​ក្នុង​ការចុះ​អនុស្សារណៈ​ទទួលស្គាល់​ប្រកាសនីយបត្រ​តក្កកម្ម

ភ្នំពេញ ៖ លទ្ធផល​ផ្លែផ្កា​ដ៏​មាន​សារៈសំខាន់​បំផុត​មួយ ​នៃ​កិច្ចសហប្រតិបត្តិការ​ដែល​ឈានដល់​ពិធី​ចុះហត្ថលេខា សម្រាប់​ជា​ផលប្រយោជន៍​រួម​ផ្នែក​សេដ្ឋកិច្ច​រវាង​កម្ពុជា​-​កូរ៉េ តាមរយៈ​ការ​ជំរុញ​វិស័យ​វិនិយោគ ការផ្លាស់ប្ដូរ​បទពិសោធន៍ ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការ​បច្ចេកវិទ្យា​។ នេះ​ជាការ​លើកឡើង​របស់លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទទួល​ស្គាល់​ប្រកាសនីយបត្រ​តក្កកម្ម រវាង​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ជាមួយ​អង្គភាព​កម្មសិទ្ធិ​បញ្ញា​នៃ​ប្រទេស​កូ​រ៉​នា​ល្ងាច​ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​។

ខ្លឹមសារ​រួម​នៃ​ការ​ទទួល​ស្គាល់​សារៈសំខាន់​នៃ​កិច្ចការពារ​ប្រកាសនីយបត្រ​តក្កកម្ម (Patent) បាន​ផ្ដោត​សំខាន់​ក្នុង​ការ​លើ​ក​កម្ពស់​សេដ្ឋកិច្ច​ជាតិ និង​សេដ្ឋកិច្ច​សកល ដែល​លើក​ទឹកចិត្ត​ដល់​ការ​វិនិយោគ​និង​ជំរុញ​ភាព​ច្នៃប្រឌិត​បច្ចេកវិទ្យា និង​ពិចារណា​ទៅ​លើ​ភាព​ចាំ​បាច់​នៃ​ការគ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​ចំនួន​ពាក្យ​ស្នើ​សុំ​ប្រកាសនីយបត្រ​តក្កកម្ម​អន្តរជាតិ។ លើស​ពី​នេះ​ទៀត​បាន​កើន​ឡើង​តាម​តម្រូវការ និង​ក្នុង​គោលបំណង​ប​ង្កើ​ន​កិច្ចសហប្រតិបត្តិការ​អន្តរ​ការិយាល័យ និង​អនុវត្ត​ភាពជា​អ្នកដឹកនាំ​ល្អ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​សហ​ប្រតិ​ប​តិ្ត​ការ​ទូទាំង​ពិភពលោក​នៅក្នុង​វិស័យ​ប្រកាសនីយបត្រ​តក្កកម្ម ទើប​មាន​បើ​ក​កិច្ចប្រជុំ​កម្រិត​ខ្ពស់​រវាង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ស្តីពី​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ប្រកាសនីយបត្រ​តក្កកម្ម និង​ឈានដល់​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជាមួយ​លោក​បណ្ឌិត Park Wonjoo ស្នងការ​អង្គភាព​កម្មសិទ្ធិបញ្ញា​នៃ​ប្រទេស​កូរ៉េ។

ក្នុង​អង្គ​ពិធី​នោះ ភាគី​ទាំងពីរ បានបង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​លទ្ធផល​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ ហើយ​ឈាន​ដល់​ពិធី​ចុះហត្ថលេខា សម្រាប់​ជា​ផលប្រយោជន៍​រួម​ផ្នែក​សេដ្ឋកិច្ច​រវាង​កម្ពុជា​-​កូរ៉េ តាមរយៈ​ការ​ជំរុញ​វិស័យ​វិនិយោគ ការផ្លាស់ប្ដូរ​បទពិសោធន៍ ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការ​ផ​បច្ចេកវិទ្យា​ជា​ដើម។

លោក​កិត្តិ​សេដ្ឋា​ប​ណ្ឌិត​ទេស​រដ្ឋ​មន្ត្រី​ចម ប្រសិទ្ធ ក៏បាន រំលឹក​ពី​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​កន្លង​មក​លើ​វិស័យ​ប្រកាស​នី​ប​ត្រ​តក្កកម្ម ជាមួយ​ប្រទេស​មួយចំនួន រួមមាន​ជាមួយ​ប្រទេស សឹង្ហ​បុរី ជប៉ុន ចិន និង​សហគមន៍​អឺរ៉ុប ស្តីពី​ការចុះបញ្ជី​និង​ការទទួលស្គាល់​សុពលភាព​ប្រកាសនីយបត្រ​តក្កកម្ម នៃ​ប្រ​ទេស​ទាំងនោះ​នៅ​កម្ពុជា។ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ខាង​លើ ចាប់តាំងពី​ឆ្នាំ ២០១៥ មក យើ​ង​ទទួលបាន​ការដាក់​ពាក្យ​ចុះបញ្ជី​ទទួលស្គាល់​ប្រកាសនីយបត្រ​តក្កកម្ម បាន​ចំនួន ៨១៦ និង​បាន​ពិនិត្យ​វាយតម្លៃ​ប្រគល់ជូន​បាន​ចំនួន ១៥០ ប្រកាសនីយបត្រ​តក្កក​ម្ម ហើយ​នៅ​ពេល​ខាងមុខ​កម្ពុជា នឹង​ត្រៀម​ចុះហត្ថលេខា​ជាមួយ​សហរដ្ឋអាមេរិក​ផងដែរ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​អនុស្សរណៈ​យោគយល់​គ្នា ក្នុង​ចំណុច​មួយ​ចំនួន​បាន​ចែងថា អនុស្សារណៈ​យោគយល់​គ្នា​នេះ គឹ​សម្រាប់​ប​ង្កើត​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​រ​វាង​គូរ​ភាគី ដើម្បី​អនុវត្ត​កម្មវិធី​ទទួលស្គាល់​ប្រកាសនីយបត្រ​តក្កកម្ម​នៅ​កម្ពុជា។ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​យល់ព្រម​ព​ន្លឿ​ន​ផ្តល់​ប្រកាសនីយបត្រ​តក្កកម្ម​ក្នុងអំឡុងពេល បី​ខែ​បន្ទាប់ពី​បាន​ដាក់​ពាក្យ​ស្នើសុំ​តាមរយៈ​កម្មវិធី​ទទួលស្គាល់​ប្រកាសនីយបត្រ​តក្កកម្ម ហើ​យ​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ដំបូង ដែល​កំណត់ដោយ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម។

អនុស្សរណៈ​យោគយល់​គ្នា​នេះ ចូល​ជា​ធរមាន​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ និង​មាន​សុពលភាព​០៥ ឆ្នាំ និង​អាច​បន្ត​ជា​ស្វ័យប្រវត្តិ​ចំនួន​០៥​ឆ្នាំ​ទៅមុខ​បន្តបន្ទាប់​ទៀត​បើ​គ្មាន​ភាគី​ណាមួយ​ជូនដំណឹង​ពី​ការមិន​ចង់​បន្ត​សុពលភាព​៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114