ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ឌី វិជ្ជា ប្រធាន ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង​ ​​ផ្តល់​អំណោយ​ជូន​ដល់​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តរតនគិរី​ដើម្បី​ចែក​ជូន​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ

រតនគិរី​ ៖​ លោក ថង សាវុន ប្រធាន គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តរតនគិរី នៅ​ព្រឹក​ថ្ងៃអាទិត្យ ៣​រោច ខែ​ស្រាពណ៍​ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ បានទទួល​អំណោយ​ពី​លោក ឌី វិជ្ជា ប្រធាន ស​.​ស​.​យ​.​ក ខេត្ត​ស្វាយរៀង​ សម្រាប់​ចែក​ជូន​បន្ត​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ។

លោក លោកស្រី សមាជិក សមាជិកា​សាខា អញ្ជើញ​សំណេះសំណាល និង​ទទួល​អំណោយ​សប្បុរសធម៌​ពី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោកស្រី​ទ្រី ដា​ណា តំណាង​លោក ឌី វិជ្ជា ប្រធាន ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​)​ខេត្តស្វាយរៀង សម្រាប់​ប្រតិបត្តិ​ការងារ​មនុស្សធម៌​ចុះជួយ​ប្រជាពលរដ្ឋ​ ដែល​បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​ជន​ងាយ​រងគ្រោះ​នានា ក្នុង​ខេត្តរតនគិរី។

ក្នុងនោះដែរ​សម្ភារៈ​រួមមាន​៖ អង្ករ ១០ តោន​, មី ៨៤​កេស​ធំ​, ទឹក​ស៊ីអ៊ី​វ ១២៥​កេស​ធំ​, ត្រីខ ៥០ កេ​ស​ធំ និង​មុង ៣០០​។​ ក្នុងឱកាស​នោះដែរ លោក​ប្រធាន បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា និង​ការ​កោតសរសើរ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​នូវ​ទឹកចិត្ត​សប្បុរសធម៌ របស់​ក្រុម​គ្រួសារ (​ស​.​ស​.​យ​.​ក​) ខេត្តស្វាយរៀង ដែល​បានរួម​ចំណែក​ចែករំលែក​ជួយ​សម្រាល​ទុក្ខលំបាករ​បស់​ប្រជាជន​ខេត្តរតនគិរី ដែល​បាន​ជួបប្រទះ​នឹង​គ្រោះទឹកជំនន់​កន្លងមក​នេះ និង​ជឿជាក់​ក្នុង​សកម្មភាព​មនុស្សធម៌​រប​ស់​កាកបាទ​ក្រហមកម្ពុជា ដើម្បី​សាខា​កាកបាទ​ក្រហមកម្ពុជា ខេត្តរតនគិរី មានលទ្ធភាព​ក្នុង​ការ​បន្ត​ចុះជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ​បន្តទៀត​៕

ដោយ ៖ វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114