ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​ផ្នែក​អន្តរាគមន៍​បន្ត​រៀន​នៅ​ទី​បញ្ជា​ការដ្ឋាន​ អំពី​ដើរ​បាញ់​តាម​ចន្លោះ​ឧបសគ្គ​ងាយ​ស្រួល​ក្នុង​ការ​ចុះ​បេសកកម្ម

ភ្នំពេញ ៖ កងកម្លាំង ផ្នែក​អន្តរាគមន៍ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ហ្វឹកហាត់​បាញ់​ស៊ើប មេរៀន​រត់​យក​ចង្វាក់​ដង្ហើម ចម្ងាយ​១០០​ម៉ែត្រ និង​រត់​បាញ់​តាម​ចន្លោះ​ឧបសគ្គ ដើម្បី​បង្កើន​សមត្ថភាព បច្ចេកទេស ឲ្យ​កាន់​តែ​ខ្លាំង នៅ​ទីបញ្ជាការ​ជាយក្រុង​កំបូល​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៩​សីហា​ ឆ្នាំ​២០១៩។ ការ​រំលឹក​អំពី​មេរៀន​នេះ​ធ្វើឡើង​ឲ្យ​មន្ត្រី​អាវុធហត្ថ​ទាំងអស់​មាន​ភាព​រហ័សរហួន​ក្នុង​ការ​ប្រើប្រាស់​អាវុធ​ងាយស្រួល​ក្នុង​ការ​ចុះ​បេសកកម្ម​បង្ក្រាប បង្ការ ការពារ​ដើម្បី​បម្រើ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​។

ក្រៅ​ពី​នេះ​សកម្មភាព​របស់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ចេញ​ល្បាត​ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សម្រួល​ចរាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​នៅលើ​ដងផ្លូវ និង​ទាំង​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន​មិន​ថា ថ្ងៃ​ឬ​យប់​នោះ​ឡើយ​។​

ជា​មួយ​គ្នា​នេះ​ដែរ ​កម្លាំង​អាវុធ​ហត្ថ​ក្នុង​ទីបញ្ជាការ ក៏​ដូច​តាម​បណ្តាល​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំងអស់ បាន​ក្រោក​ពី​ព្រលឹម ធ្វើ​អនាម័យ បោស​ជូត សំអាត ដើម្បី​សុខភាព និង​ជៀស​ផុស​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ ហើយ​រួសរាន់​ងូតទឹក ស្លៀកពាក់ រួច​រង់ចាំ​ទទួល​បទបញ្ជា ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់​គណៈប្រតិភូ​ជាតិ អន្តរជាតិ ជួយ​សម្រួល​ចរាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ឆ្លង​ផ្លូវ តាម​ភូមិសាស្ត្រ​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ ក្នុងនាម​មន្ត្រី​បម្រើ​រាស្ត្រ​ដោយ​ទឹកចិត្ត​ស្មោះត្រង់​៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114