ព័ត៍មានទាន់​ហេតុការណ៏
Search

ហាងឆេង​ដី​នៅ​ខណ្ឌ​ច្បារអំពៅ​កំពុង​ហក់​ឡើង​ ដែល​នឹក​ស្មាន​មិន​ដល់

ភ្នំ​ពេ​ញ ៖ ឈ្មួញ​រក​ស៊ី​ទិញ​និង​លក់​ដី​នៅ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​សព្វ​ថ្ងៃ​នេះ​ហាងឆេង​ដី​នៅ​ច្បារអំពៅ​បាន​ហក់​ឡើង​ដែល​មិន​នឹក​ស្មាន​ដល់​។

លោក​ហុង វិ​ន ជា​ឈ្មួញ​ម្នាក់​បាន​និយាយ​ថា ​ដី​នៅ​ច្បារអំពៅ​សព្វថ្ងៃ​នេះ​បាន​ឡើងថ្លៃ​ខ្លាំង​ណាស់​ពិសេស​ដីឡូត៍​ដែល​ស្ថិត​នៅ​ជាប់​ផ្លូវធំ​។ ​ចំពោះ​ដីឡូត៍​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​មួយ​ម៉ែត្រការ៉េ​មិន​តិច​ជាង​២០០០​ដុល្លារ​នោះ​ទេ​។ ​ហើយ​បើ​ផ្លូវ​ចាក់​ក្រាល​បេតុង​ក្នុងភូមិ​គឺមាន​តម្លៃ​ចាប់ពី​១០០០​ដុល្លារ​ឡើងទៅ​។

ដោយឡែក​លោក​តុង វិច្ឆិកា វិញ​បាន​និយាយ​ដែរ​ថា​ ហាងឆេង​ដី​នៅ​ច្បារអំពៅ​ហក់​ឡើង​ខ្លាំង​ជាង​ដី​នៅក្នុង​ក្រុង​។ ​ព្រោះ​ពី​មុន​មក​បើ​សិន​កាន់​លុយ​ត្រឹម​១០​ម៉ឺន​ដុល្លារ ​គឺ​អាច​រក​ទិញ​ដី​និង​ផ្ទះ​បាន​។​ ប៉ុន្តែ​បច្ចុប្បន្ន​បើ​គ្មាន​១៥​ទៅ​២០​ម៉ឺន​ដុល្លារ​ទេ​នោះ​ គឺ​មិន​ងាយ​រក​ទិញ​បានឡើយ​។

តាម​ការ​បញ្ជាក់​ពី​លោក​អ៊ុង រ៉ូ​ន ចៅ​រង​ទី​១​សង្កាត់​និរោធ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ​រឿង​ហាងឆេង​ដីធ្លី​នៅ​ច្បារអំពៅ​ពិតជា​ឡើងថ្លៃ​មែន ​ព្រោះ​ដី​នៅ​ច្បារអំពៅ​អាច​ឈ្មួញ​ធំៗ​ចុះ​មក​ទិញ​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​។​ តែ​ក្នុង​នោះ​ហាងឆេង​ដី​ក្នុង​ភូមិ​ដែល​មាន​ផ្លូវ​ចាក់​បេតុង​ហើយ​នោះ​ក៏​ឡើងថ្លៃ​ដែរ​។ មូល​ហេតុ​ដែល​ហាងឆេង​ដីធ្លី​នៅ​ច្បារអំពៅ​ឡើងថ្លៃ​នោះ​ ព្រោះ​មាន​ផ្លូវ​ចាក់​ក្រាល​បេតុង​និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ច្រើន​មិន​ចាញ់​កណ្តាល​ក្រុង​ឡើយ​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114