ព័ត៍មានទាន់​ហេតុការណ៏
Search

ដៃគូ​ពាណិជ្ជកម្ម​និង​តារា​ល្បីៗ​ជាច្រើន​ចូលរួម​សម្ពោធ​ភេសជ្ជៈ​បង្កើន​ថាមពល​រសជាតិ​កូ​កា​-​កូ​ឡា​ដំបូង​គេ មានឈ្មោះ​ថា​កូ​កា​-​កូ​ឡា អេ​ណឺ​ជី

ភ្នំពេញ ​៖ ដៃគូ​ពាណិជ្ជកម្ម អតិថិជន​និង​តារា​ល្បីៗ​ជាច្រើន រូប​ទៀត​ដូចជា កញ្ញា​ទេព បូ​ព្រឹក្ស ឌី​ជេ​ណា​ណា លោក​ភី​ស ជុង ក្រុម​រាំ​OMG និង ឌី​ជេ​អា​ឡិច​សរុប​ជាង​១៥០​នាក់​កាលពី​រាត្រី​ថ្ងៃទី​១៧ ខែសីហា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ចូលរួម​សម្ពោធ​ភេសជ្ជៈ​បង្កើន​ថាមពល​រសជាតិ​កូ​កា​-​កូ​ឡា​ដំបូង​គេ មាន​ឈ្មោះថា Coca-Cola Energy (​កូ​កា​-​កូ​ឡា អេ​ណឺ​ជី​)​នៅ​ក្លឹប​កម្សាន្ត​សោ​ន ។​

Coca-Cola Energy មាន​គ្រឿង​ដូចជា កាហ្វេ​អ៊ី​ន គ្រាប់​ហ្គា​រ៉ា​ន់​ណា វីតាមីន​បេ និង​ការ​លាយ​បញ្ចូល​គ្នា​ជាមួយ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់ និង ស្រស់ស្រាយ​ពី​កូ​កា​-​កូ​ឡា រំពឹងថា​នឹង​ផ្តល់ជូន​អ្នក​ពិសា​គ្រប់គ្នា​នូវ​ថាមពល​បែប​ថ្មី​។​

​លោកស្រី​ទី​ជេ សុន​ហ្សា​នាយក​ផ្នែក​ទីផ្សារ​ប្រចាំ​កូ​កា​-​កូ​ឡា​ឥណ្ឌូ​ឆាយ​ណា​(IndoChina ) បាន​មានប្រសាសន៍ថា​«​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​ផ្តល់​ជម្រើស​ភេសជ្ជៈ​ដល់​អតិថិជន កូ​កា​-​កូ​ឡា​ចង់​ផ្តល់អោយ​គ្រប់គ្នា​នូវ​ផលិតផល​សម្បូរ បែប ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​នៃ​របៀប​រស់នៅ និង កាលៈទេសៈ​ផ្សេងៗ​គ្នា​»​។​

​លោកស្រី​បាន​បន្តថា​«​យើង​បានកត់សំគាល់​ពី​ដំណើរ​វិវត្តន៍​ជាមួយ​សន្ទុះ​ដ៏​ខ្លាំងក្លា​ដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ដើម្បី​ទ្រទ្រង់​ដំណើរ​ឆ្ពោះទៅមុខ​កាន់ តែ​លឿន និង ក្លៀវក្លា​មួយ​នេះ​បាន ប្រជាជន​កម្ពុ​ជានា​សម័យថ្មី​ទាំង​បុរស និង​ស្ត្រី ពិតជា​ត្រូវការ​នូវ​ថាមពល ជាមួយ​រសជាតិ​អស្ចារ្យ​ជា​ជំនួយ ហើយ​វត្ត​មាននៃ Coca-Cola Energy គឺជា​ការឆ្លើយតប​ទៅនឹង​តម្រូវការ នេះឯង​»​។​

​កញ្ញា​ឡាវ ស្រី​ដែ​ត នាយក​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិ​ទិ្ធ​ផ្តាច់មុខ​ក្នុង​ការផលិត និង ចែកចាយ​ផលិតផល​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ក្នុង ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​ក្រុមហ៊ុន Coca-Cola បាន​ណែនាំ​ភេសជ្ជៈ Coca-Cola Energy ដំបូង​គេ​មកកាន់​ទីផ្សារ​អឺរ៉ុប​កាលពី​ខែ​មិនា​កន្លង ទៅនេះ​។​

​កញ្ញា​បាន​បន្តថា «​យើង​ពិត​ជាមាន​មោទនភាព​យ៉ាង​ក្រៃលែង ដែល​កម្ពុជា​នឹង​ក្លាយជា​ទីផ្សារ​ទីមួយ​នៅ​អាស៊ាន​ដែលមាន វត្តមាន​ភេសជ្ជៈ​មួយ​នេះ​»​។

​កញ្ញា​បាន​បន្ថែមទៀតថា ភេសជ្ជៈ​បង្កើន​ថាមពល Coca-Cola Energy អា​ចរក​ទិញ​បាន​នៅ​គ្រប់​បណ្តាញ ទីផ្សារ​ពាសពេញ​ផ្ទៃ​ប្រទេស​ចាប់ពី​ថ្ងៃទី ០១ ខែសីហា ជាមួយនឹង​សំបក​វេច​ខ្ចប់​ជា​កំប៉ុង​ចំណុះ ២៥០​មី​លី​លីត្រ និង មានតម្លៃ ២.០០០ រៀល​ក្នុង​មួយ​កំប៉ុង​។​

​តាមរយៈ​ការធ្វើ​ត្តេ​ស​ផលិតផល Coca-Cola Energy មុនពេល​ដាក់លក់​ជា​ផ្លូវការ ជាមួយនឹង​អតិថិជន​កម្ពុជា​ដែល ជា​អ្នក​និយម​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង លទ្ធផល​ដែល​យើង​ទទួលបាន​គឺ​ល្អ​លើសពី​ការរំពឹងទុក ដោយ​ទទួលបាន នូវ​ចម្លើយ​ជា​វិជ្ជមាន​ចំពោះ​រសជាតិ និង ការ​រចនា​សំបក​វេច​ខ្ចប់​ដ៏​លេចធ្លោ​។

ក្រោម​ពាណិជ្ជសញ្ញា​កូ​កា​-​កូ​ឡា ដែល​ត្រូវបាន​ទទួលស្គាល់​ជា​សាកល ភេសជ្ជៈ​ថ្មី​មួយ​នេះ រំពឹង​ទទួល​បានការ​សាទរ​ពី​អ្នក​ពិសា​កាន់តែច្រើន ដោយសារតែ​រសជាតិ​ដ៏​អស្ចារ្យ ការផ្តល់​នូវ​អារម្មណ៍​ស្រស់ស្រាយ​នឹកស្មាន​មិន​ដល់ ក៏ដូចជា​ការបង្កើន​ថាមពល​រាងកាយ និង​ស្មារតី​យ៉ាង​ឆាប់រហ័ស​៕​ដោយ ៖ សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114