ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកធ្វើដំណើរ​ស្នើ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​ធុន​ធំ​ដែល​មិន​ពាក់​ស្លាក​លេខ​ផង

ភ្នំ​ពេ​ញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ​ខែសីហា​នេះ​ អ្នក​ធ្វើដំណើ​ឆ្លងកាត់​ផ្លូវ​តាងៅ​ សង្កាត់​និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានី​ភ្នំពេញ​ បាន​ប្រតិកម្ម​ទៅលើ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​គ្មាន​ពាក់​ស្លាក​លេខ​ហើយ​បើកបរ​ក្នុង​ល្បឿ​ង​លឿន​ទៀតផង​។

តាម​ប្រភពពី​លោកពូ​ ម៉ៅ សឿន ដែល​កំពុង​បើកបរ​ម៉ូតូឌុប​កូន​ចេញពី​ប្រឡង​បាក់​ឌុប​នៅ​វិទ្យាល័យ​មក​ហូបបាយ​នៅផ្ទះ​ក្នុង​សង្កាត់​និរោធ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ​លោកពូ​សឹង​លោះ​ព្រលឹង​ពេល​ឃើញ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ព​ណ៌​ត្រេ​អី​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​តាងៅ​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​មិន​ដឹង​ជា​ប្រញាប់​ទៅណា​ទេ​ ធ្វើ​ឲ្យ​ដំណើរ​គ្រប់គ្នា​ភ្នែក​នៅ​កញ្ចឹងក​រហើយ​ចង់​រាយការណ៍​ទៅ​សមត្ថកិច្ច​ដែរ​ប៉ុន្តែ​រថយន្ត​នោះ​អត់​មាន​ស្លាក​លេខ​សោះ​។

លោកពូ​បន្ត​ថា បើ​អ្នកដំណើរ​មិន​នាំគ្នា​គេច​ទេ​ច្បាស់​ជា​តៃ​ស្មឹង​គ្រប់គ្នា​ព្រោះ​រថយន្ត​នេះ​បើក​លឿន​ណាស់​។

អ្នក​ធ្វើ​ដំណើរ​ម្នាក់ទៀត​ឈ្មោះ​តាំង លី​សួ បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​បងប្រុស​ភ័យ​សឹង​លោះ​ព្រោះ​រថយន្ត​ខាងលើ​នេះ​បើកបរ​លឿន​ណាស់​ហើយ​ ម្យ៉ាងទៀត​អត់​មាន​ស្លាក​លេខ​ទៀត​មិន​ដឹង​ជា​ខ្សែ​លោកធំ​ណា​ទេ​បានជា​មិន​ពាក់​ស្លាក​លេខ​ហើយ​ធ្វើដំណើរ​តាម​ដង​ផ្លូវ​យ៉ាង​រំភើយ​។ បងប្រុស​បន្តថា​ សព្វថ្ងៃ​នៅ​ផ្លូវ​ណា​ក៏​ឃើញ​មាន​កម្លាំង​នគរបាល​ចរាចរណ៍​ដាក់​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផងដែរ​។

ប៉ុន្តែ​ហេតុអ្វី​ក៏​បណ្តោយ​ឲ្យ​រថយន្ត​ធំ​បែបនេះ​ធ្វើ​ចរាចរណ៍​ដោយ​ពុំ​មាន​ពាក់​ស្លាក​លេខ​អញ្ចឹង។ ចុះបើ​បុក​កិន​អ្នក​ធ្វើ​ដំណើរ​តើ ទៅ​រក​នៅ​កន្លែង​ណា​ទៅ​។ ​សំណូមពរ​របស់​អ្នក​ធ្វើ​ដំណើរ​សំណូមពរ​ដល់​នគរបាល​ចរាចរណ៍​តាម​ដង​ផ្លូវ​កុំ​មើល​ឃើញ​តែ​យានយន្ត​ប្រជាពលរដ្ឋ​ដែល​គោរព​ច្បាប់​បែរ​ជា​រក​ចំណុចខ្សោយ​មក​ធ្វើការ​ផាក​ពិន័យ​។ តែ​រថយន្ត​ធុន​ធំ​មិន​ពាក់​ស្លាក​លេខ​បើកបរ​ពេញ​ក្នុង​ក្រុង​បែបនេះ​ដូចជា​មិន​ត្រឹមត្រូវ​ទេ​ដឹង​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114