ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បង្កើត​ក្រុមការងារ​ចុះ​ស្រង់​ស្ថិតិ​ទីតាំង​បែ​ចិញ្ចឹម​ត្រី​ និង​ ផ្ទះ​អណ្តែត​ទឹក​តាម​ដង​ទន្លេ

ភ្នំ​ពេ​ញ ៖ លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ ​បាន​ចេញ​សេចក្តីសម្រេច​បង្កើត​ក្រុមការងារ​ចុះ​ស្រង់​ស្ថិតិ​ទីតាំង​ចិញ្ចឹម​ត្រី​និង​ផ្ទះ​អណ្តែត​ទឹក​តាម​ដង​ទន្លេ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​របាយការណ៍​ជូន​សាលា​រាជធានី​ភ្នំពេញ​។

ក្រុមការងារ​នេះ​បានសម្រេច​ឲ្យ​លោក​រស់ សុភ័ក្គ អភិបាលរងខណ្ឌ​ជា​ប្រធាន និង​លោក​អធិការ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ជា​អនុប្រធាន​និង​នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ជា​អនុប្រធាន​និង​មាន​សមាជិក សមាជិកា ក្រុមការងារ​មក​ពីស​ង្កា​ត់​ទាំង​៨​លោក​មេ​ប៉ុស្តិ៍​ជា​សមាជិក​។

យោង​តាម​ប្រភព​ព័ត​មាន​ពី​លោក យី ធី​រ៉ាត់ ប្រធាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៃ​សាលាខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ​ការ​បង្កើត​ក្រុមការងារ​នេះ​ គឺ​មាន​ភារកិច្ច​ចុះ​ស្រង់​ស្ថិតិ​ទីតាំង​បែរ​ចិញ្ចឹម​ត្រី​និង​ផ្ទះ​អណ្តែត​ទឹក​តាម​ដង​ទន្លេ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ច្បារអំពៅ ដោយ​ស្រង់​ទិន្នន័យ​អំពី​ឈ្មោះ​ទីតាំង​លិខិត​អនុញ្ញាត​ និង​ ចំនួន​អ្នក​ស្នាក់នៅ​ឲ្យ​បាន​ត្រឹមត្រូវ​និង​ច្បាស់លាស់​។

ពេល​ចុះ​ស្រង់​បញ្ចប់​គឺ​ក្រុមការងារ​ត្រូវ​ធ្វើ​របាយការណ៍​ជូន​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ដើម្បី​រៀបចំ​របាយការណ៍​ជូន​សាលា​រាជធានី​ភ្នំពេញ​។

លោក​យី ធី​រ៉ាត់​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រុមការងារ​ចុះ​ស្រង់​ទិន្នន័យ​នេះ​បាន​ចាប់​ផ្តើម​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ខែសីហា​នេះ​ តទៅ​រហូតដល់​បញ្ចប់​។ ដូច្នេះ​ក្រុមការងារ​ត្រូវ​មាន​ភារកិច្ច​ចុះទៅ​ដល់​ទី​តាំង​ផ្ទាល់​ដោយ​សហការ​ជាមួយ​លោក​មេភូមិ​នគរបាល​ម​ណ្ឌ​ល​និង​លោក លោកស្រី​ចៅសង្កាត់​។ ហើយ​នៅ​ពេល​បញ្ចប់​ការ​ចុះ​ស្រង់​ទិន្នន័យ​នេះ​ទៅ​ គឺ​អាជ្ញាធរ​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​អ្នក​ស្នាក់នៅ​ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ​គឺមាន​ភាព​អានាធិបតេយ្យ​ខ្លាំងណាស់​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ​ម្ចាស់​បែរ​ចិញ្ចឹម​ត្រី​និង​អ្នក​ស្នាក់នៅ​លើផ្ទះ​អណ្តែត​ទឹក​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​និង​ខ្មែរឥស្លាម​ដែល​ជា​អ្នកនេសាទ​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114