ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ ចេញដំណើរ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​បាល់ទាត់​នៅ​ប្រទេស​ចិន

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៥​ឆ្នាំ បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ហើយ នៅ​យប់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​ទៅ​ចូលរួម​ការប្រកួត​ពាន​អន្តរជាតិ​មួយ នៅ​ប្រទេស​ចិន ដែល​គ្រោង​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ២១ ដល់​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩ ដោយមាន​ក្រុម​ចំនួន ១២​ចូលរួម ស្មើនឹង ៧​ប្រទេស​។

​តាម​ការ​ឲ្យ​ដឹង​សមាសភាព​កីឡាករ​របស់​កម្ពុជា ដែល​នឹង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា គឺជា​យុវជន ដែល​ទើបតែ​បញ្ចប់​ភារកិច្ច​ក្នុង​ពានរង្វាន់ AFF U-15 Championship 2019 កន្លងទៅ​នៅឯ​ប្រទេស​ថៃ ដោយ​រួមមាន ចៀម សំណាង​, រ៉េត លី​ហេង​, ហ៊ាង រតនៈ​បណ្ឌិត​, ឃាន់ សុបិន​, សារ យ៉ូ​សុះ​, រី​ម សុ​ហេង​, ឈួន ពី​លី​, យ៉​ន ធារ៉ា​ត់​, សៅ វ​ឌ្ឍ​នា​, សារុន សាន​ចា​ន់វ​ឌ្ឍ​នោ​, ហួត ដា​នី​ន​, គឹម អាន​, គឹម ឆេង​ធាន​, ឡេង ណូ​រ៉ា​, ស៊ិន សុណ្ណ​មករា​, មន រួ​ង​, មន រិត​, ចាន់ សីលា​, អ៊ា​វ សុវណ្ណារ៉ា​, សំ សុវណ្ណារិទ្ធ​, ហួត វ៉ាន់ណេត​, ណ​ម អាណាន់ និង ហេង សុវណ្ណ​បញ្ញា​។

​នៅ​ក្នុង​ពានរង្វាន់​អន្តរជាតិ​ដែល​រៀបចំឡើង​នៅ​ប្រទេស​ចិន​នាពេល​ខាងមុខនេះ គឺមាន​ក្រុម​ចូលរួម​ដូចជា ចិន មាន​៣​ក្រុម ( Haubei FA U15, China U-15 Selection, SH Jinshan U14, SH Senxin FC U15 ) ជម្រើស​កោះ​ហុងកុង​អាយុ​ក្រោម ១៤​ឆ្នាំ​, អូស្ត្រាលី​ខាងលិច មាន​២​ក្រុម អាយុ​ក្រោម ១៤​ឆ្នាំ និង អាយុ​ក្រោម ១៥​ឆ្នាំ​, Shonan Bellmare U14 របស់​ជប៉ុន​, ក្រុម​មកពី​ទ្វីបអឺរ៉ុប ៣​ក្រុម​រួមមាន Standard de Liege U15 ( បែលហ្ស៊ិក ), SK Slavia Praha U15 ( ឆេ​ក ) និង AJ Auxerre U15 ( បារាំង )។

ដូច្នេះ ក្រុម​ទាំង ១២​នេះ នឹង​ត្រូវ​បែង​ចែកចេញជា ៣​ពូ​ល ក្នុង​មួយ​ពូ​ល​មាន ៤​ក្រុម ដោយឡែក ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៥​ឆ្នាំ ស្ថិតនៅ​ពូ​ល B ជាមួយ ក្រុម​ជម្រើស​របស់​ចិន​អាយុ​ក្រោម ១៥​ឆ្នាំ​, អូស្ត្រាលី​ខាងលិច អាយុ​ក្រោម ១៥​ឆ្នាំ និង​ជម្រើសជាតិ​ថៃ អាយុ​ក្រោម ១៥​ឆ្នាំ ដែល​ដកខ្លួន​ត្រូវ​ជំនួស​មកវិញ ដោយ​ក្រុម​របស់​ឆេ​ក SK Slavia Praha U15​។

គួរ​រំលឹក​ថា នៅ​ក្នុងការ​ចូលរួមពាន​រង្វាន់​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ាន​កន្លងមក កម្ពុជា U-15 ទទួលបាន​ត្រឹម ១​ពិន្ទុ​ប៉ុណ្ណោះ ក្នុង​ពូ​ល B ដោយ​ចាញ់ អូស្ត្រាលី ៣-១ ចាញ់ ម៉ាឡេស៊ី ២-០ ចាញ់ ថៃ ៤-០ ស្មើ​ព្រុយ​ណេ ១-២ និង​ចាញ់ ឡាវ ៣-០៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114