ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រើសជាតិ​នារី​កម្ពុជា បន្ត​ចាញ់​ក្នុង​ប្រកួត​ចុងក្រោយ​នៃ​ពាន​ជើងឯក​នារី​អាស៊ីអាគ្នេយ៍ ក្រោម​ថ្វី​ជើង​ឥណ្ឌូនេស៊ី

ក្នុង​ការ​ប្រកួត​បើកឆាក​នៃ​ពានរង្វាន់ AFF Women’s Championship 2019 នៅ​ប្រទេស​ថៃ ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា បាន​ទទួលរង​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​ដទៃ​ទៀត ប៉ុន្តែ​មិន​ដូច​ប្រកួត​ដំបូង និង​ប្រកួត​ទី​២ ទល់នឹង​ជម្រើសជាតិ​នារី​មី​យ៉ាន់​ម៉ា ពោល​គឺ​ចាញ់​ក្នុង​លទ្ធផល ០ ទល់នឹង ៤ នា​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​២០ ខែសីហា ឆ្នាំ​២០១៩ ។

គ្រាប់​បាល់​ទាំង ៤​គ្រាប់​នោះ កើតឡើង​នៅ​ក្នុង​វគ្គ​ទី​១ ចំនួន ២​គ្រាប់ ដោយ​ក្នុងនោះ​រក​បាន​ដោយ​កីឡាការិនី Mayang Mayang នៅ​នាទី​២១ មុននឹង​កីឡាការិនី​មួយរូប​ទៀត Devi Tia Safitri នៅ​នាទី​២៥ និង​បាន​រក្សា ២​ទល់​០ ដល់​ចប់​វគ្ក​តី​១​។ ចូលដល់​វគ្គ​ទី​២ ជម្រើស​ជាតិ​នារី​កម្ពុជា នៅតែ​មិនអាច​មានឱកាស​ខ្លះ​ក្នុង​ការ​រក​គ្រាប់​បាល់​ឡើយ និង​អាច​ត្រឹមតែ​ព្យាយាម​រារាំង​មិន​ឲ្យ​មាន​គ្រាប់​បាល់​បន្ថែម ប៉ុន្តែ​មី​យ៉ាន់​ម៉ា នៅតែ​អាច​រកបាន ២​គ្រាប់​ទៀត ដោយ​កីឡាការិនី Devi Tia Safitri ដដែល​នៅ​នាទី​៩០ មុននឹង​កីឡាការិនី​ម្នាក់ទៀត​ថែម​គ្រាប់​ចុងក្រោយ នៅ​នាទី​៩០+៤ ដែលជា​គ្រាប់​បាល់​ជ័យជម្នះ ០ ទល់នឹង ៤ លើ​ជម្រើសជាតិ​នារី​កម្ពុជា​។

លទ្ធផល​នេះ​នឹងធ្វើ​ឲ្យ​កម្ពុជា ស្ថិតនៅ​បា​តារាង​ក្នុង​ពូ​ល B ដែលមាន ៤​ប្រទេស​ចូលរួម គឺ មី​យ៉ាន់​ម៉ា និង ឥណ្ឌូនេស៊ី ទើបតែ​បញ្ចប់​ការប្រកួត​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ ដោយ​មី​យ៉ាន់​ម៉ា បាន​ចាញ់​វៀតណាម ០ ទល់នឹង ៤ ដូចគ្នា​។​

ដូច្នេះ​សរុប​ក្នុង​ពូ​ល B នេះ កម្ពុជា ស្ថិតនៅ​បាត​តារាង មាន ០​ពិន្ទុ លេខ​៣ គ្រប់គ្រង​ដោយ​ឥណ្ឌូនេស៊ី មាន ៣​ពិន្ទុ ខណៈ​លេខ​២ មី​យ៉ាន់​ម៉ា មាន ៦​ពិន្ទុ និង​លេខ​១ វៀតណាម មាន ៩​ពិន្ទុ​ពេញ។

គួរ​រំលឹក​ជាថ្មី​ថា សម្រាប់​កម្ពុជា ទើបតែ​បាន​ចូលរួម​ក្នុង​ពានរង្វាន់​លក្ខណៈ​អន្តរជាតិ​នេះ ជា​លើក​ទី​២​ប៉ុណ្ណោះ ក្រោយពី​ចូលរួម​លើកដំបូង​ឆ្នាំ ២០១៨ ដែល​កាលនោះ​ប្រកួត ៤​លើក ឈ្នះ ១ និង​ចាញ់ ៣​លើក​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114