ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គស្នងការ​នគរបាល​ជាតិ​ឧបត្ថម្ភ ការ​ហូបចុក​ដល់​សិស្ស​មក​ប្រឡង​បាក់​ឌុប​រយៈពេល​២​ថ្ងៃ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង

ព្រៃវែង ៖ លោក ប៉ិច សុង អភិបាលស្រុក​ស្វាយ​អ​ន្ទ​រ បាន​ថ្លែងថា សិស្សានុសិស្ស មក​ស្នាក់នៅ​សាលាស្រុក​ស្វាយ​ចំនួន​៥២​នាក់ មាន​ភ័ព្វ​សំណាង​ណាស់​ដែល លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​កញ្ជ្រៀច ដែល​បាន​ឧបត្ថម្ភ​ទាំងស្រុង​លើ​ការ​ហូបចុក​ដល់​ប្អូនៗ។

ក្នុង​រយៈពេល ២​ថ្ងៃនេះ ក្នុង​មួយថ្ងៃ​ទទួល​អាហារ​ហូបចុក​៣​ពេល លោក ប៉ិច សុង​បាន​បន្ថែម​ថា អាហារ​ដ៏​ហូបចុក​ដ៍​ឈ្ងុយឆ្ងាញ់​នា​ថ្ងៃ​ប្រឡង​ចុងក្រោយ​និង​ផ្សារភ្ជាប់​ស្នាមញញឹម​របស់​ប្អូនៗ​គឺជា​កម្លាំងចិត្ត​សម្រាប់​អ្នក​នៅ​ជុំវិញខ្លួន​ប្អូន -​សូម​ជូនពរ​ប្អូនៗ ប្រឡង​ជាប់ និង​បាន​និទ្ទេស​ល្អ​គ្រប់ៗ​គ្នា​។

សិស្ស​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​កញ្ជ្រៀច ដែល​បាន​ឧបត្ថម្ភ​ដល់​ពួកគាត់ ទាំង​ការហូបចុក ការ​ស្នាក់នៅ និង​ជាពិសេស​ការចេញ​ថ្លៃ​ផ្ញើ​ម៉ូតូ​ទាំង​២​ថ្ងៃ ដល់​មណ្ឌល​ប្រឡង​ទាំង​៣​នៃ​ស្រុក​ស្វាយ​អ​ន្ទ​រ គឺ​មណ្ឌល​ប្រលង​សាលាបឋមសិក្សា​ស្វាយ​អ​ន្ទ​រ សាលាបឋមសិក្សា​ស្វាយ​បូ​ព្រឹក និង​មណ្ឌល​ប្រលង​វិទ្យាល័យ ហ៊ុន សែន ស្វាយ​អ​ន្ទ​រ៕
សៅ​គ្រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114