ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម Man Utd​បាន​ត្រឹម​លទ្ធ​ស្មើ​១-១ ប៉ុណ្ណោះ​ជាមួយ​ក្រុម Wolverhampton

Wanderers និង​បាត់បង់​ឱកាស​ក្តោប​ក្តាប់​កំពូល​តារាង Premier League​កាលពី​ថ្ងៃ​ចន្ទ ពេល​ដែល​ការ​ស៊ុត​បាល់​របស់​កីឡាករ Ruben Neves បាន​លុបចោល​គ្រាប់​បាល់​ក្នុង​តង់​ទី​១​របស់​កីឡាករ Anthony Martial និង​កីឡាករ Paul Pogba ខកខាន​បាល់​ប៉េ​ណា​ល់​ទី​។

ក្រោយ​សម្រេចបាន​ជ័យជំនះ​៤-០​នៅក្នុង​ទឹកដី​ខ្លួនឯង​លើ​ក្រុម Chelsea​នៅ​ថ្ងៃ​បើកឆាក​រដូវ​កាលនោះ ក្រុម​របស់លោក Ole Gunnar Solskjaer បាន​គ្របដណ្តប់​ការប្រកួត​ទាំងស្រុង​នៅ​តង់​ទី​១ ហើយ​បានធ្វើការ​នាំមុខ​ទៅហើយ​នៅ​នាទី​២៧ ពេលដែល​កីឡាករ Marcus Rashford បញ្ជូន​បាល់​ឲ្យ​កីឡាករ Martial ពេន​មួយ​ជើង​បានសម្រេច​សម្រាប់​គ្រាប់​បាល់​ទី​៥០​របស់គាត់​ឲ្យ​ក្រុម Man Utd​នៅ​ការប្រកួត​ទាំងអស់​។

ប៉ុន្តែ​ក្រុម Wolves​ដែល​បាន​បំបាក់​ក្រុម​ភ្ញៀវ​នៅ​ការប្រកួត League​និង FA Cup​ក្នុង​ទឺ​កដី Molineux កាលពី​រដូវ​កាល​មុន បាន​ផ្លាស់ប្តូរ​ទម្រង់​លេង​របស់ខ្លួន​នៅ​តង់​ទី​២ ដោយ​កីឡាករ​បម្រុង Adama Traore លេង​នៅ​ស្វា​ប​វិញ​។

​នៅ​នាទី​៥៥ ការ​ស៊ុត​បាល់​ខ្លី ធ្វើ​ឲ្យ​ខ្សែបម្រើ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ Neves​នៅក្រៅ​តំបន់​គ្រោះថ្នាក់ រួច​ពេន​មួយ​ជើង​ផុតដៃ​អ្នកចាំទី David de Gea ធ្វើ​ឲ្យ​បាល់​ចូលទៅក្នុង​សំណាញ់​ទី​បានសម្រេច​។​
​គ្រាប់​បាល់​មួយ​នេះ ត្រូវបាន​បញ្ជាក់ ក្រោយ​ការពិនិត្យ​មើល​តាម​ប្រព័ន្ធ​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល VAR ថា​តើ​កីឡាករ Joao Moutinho មានបាន​អក​ហ្ស៊ើ​ដែរ​ឬ​អត់ ពេលដែល​គាត់​ទទួលបាន​បាល់​មកវិញ បន្ទាប់ពី​ការទា​ត់បាល់​ខ្លី​នោះ​។​

គ្រូបង្វឹក​របស់​ក្រុម Wolves​លោក Nuno Espirito Santo បាន​និយាយថា វា​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​។ នៅ​តង់​ទី​១ យើង​លេង​ពិបាក​បន្តិច ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់ប្តូរ​អស់​នៅក្នុង​តង់​ទី​២៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114