ព័ត៍មានទាន់​ហេតុការណ៏
Search

​សហព័ន្ធ​បាល់ទាត់​នី​ហ្សេ​រី​យ៉ា ចង់​ជួយផ្តល់​ភាព​ស្អាតស្អំ​ដល់​អតីត​គ្រូបង្វឹក​ជាប់​បំរាម​អស់​មួយជីវិត Samson Siasia

​សហព័ន្ធ​បាល់ទាត់​នី​ហ្សេ​រី​យ៉ា​(NFF) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​មានការ​តក់ស្លុត​យ៉ាងខ្លាំង​ចំពោះ​បំរាម​អស់​មួយជីវិត​មកលើ​អតីត​គ្រូបង្វឹក Samson Siasia ដាក់ជូន​ដោយ​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ពាក់ព័ន្ធ​នឹង​ករណី​ស៊ីសំណូក ដោយ​ពួកគេ​បាន​ប្តេជ្ញា​ថា នឹង​ផ្លាស់ប្តូរ​បំរាម​មួយ​នេះ។

កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន គណៈ​គ្រប់គ្រង​បាល់ទាត់​ពិភពលោក FIFA​បំរាម​លោក​Siasia​អាយុ​៥២​ឆ្នាំ ពី​បាល់ទាត់ បន្ទាប់ពី​ការស៊ើបអង្កេត​មកលើ​លោក Wilson Raj Perumal គឺជា​អ្នករកស៊ី​កំណត់​លទ្ធផល​ការប្រកួត​បាល់ទាត់​ជាមុន សញ្ជាតិ​សិង្ហ​បុរី ដែល​ត្រូវបាន​គេ​កាត់ទោស​រួចទៅហើយ​។

ក្រោយពី​ការចាប់ខ្លួន​របស់គាត់ លោក Perumal បាន​សម្របសម្រួល​ជាមួយនឹង​ការស៊ើបអង្កេត​មួយ​នេះ​។

គណៈកម្មាធិការ​វិន័យ FIFA​បាន​រកឃើញថា លោក Siasia​មានទោស​បានទទួល​យក​សំណូក ពាក់ព័ន្ធ​នឹង​ការចាត់ចែង​ការប្រកួត​ជាច្រើន ជាហេតុ​ធ្វើ​ឲ្យ​បំពាន​មកលើ​ក្រម​វិន័យ​របស់ FIFA​។​
​លោក Siasia ធ្លាប់​លេង​បាន​៥១​លើក​ឲ្យ​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា និង​ធ្លាប់​ចំណាយពេល​២​លើក​ក្នុងនាម​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា​។

ប្រធាន​ស្តី​របស់ NFF​លោក Seyi Akinwunmi បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា របាយការណ៍​របស់ FIFA ត្រូវបាន​ប្រគល់​ជូន​ក្រុម​មេធាវី​សហព័ន្ធ​បាល់ទាត់​របស់​ពួកយើង ដើម្បី​សិក្សា និង​ផ្តល់​ដំបូន្មាន​ផ្លូវច្បាប់​ដល់​សហព័ន្ធ​។

សេចក្តី​ថ្លែងការណ៍​នោះ​បន្តទៀតថា NFF​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង​ពេល​ដឹក​ពី​ការស៊ើបអង្កេត និង​ការសម្រេចចិត្ត​ចុងក្រោយ​ដោយ​គណៈកម្មាធិការ​វិន័យ FIFA​ដើម្បី​ផ្តល់​បំរាម​អស់​មួយជីវិត​ដល់​លោក Samson Siasia៕
សា​រ៉ា់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114