ព័ត៍មានទាន់​ហេតុការណ៏
Search

បុគ្គលិក​ស្ថាន​កុងស៊ុល​អង់គ្លេស​ ដែល​បាត់​ខ្លួន​ក្នុង​ទីក្រុង​ហុងកុង​គឺ​ត្រូវ​បាន​ឃុំឃាំង

ក្រុមគ្រួសារ​របស់​បុគ្គ​លិ​ក​នៃ​ស្ថាន​កុងស៊ុល​អង់គ្លេស​ដែល​បាត់​ខ្លួន​ក្នុង​ទីក្រុង​ហុងកុង​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អាជ្ញាធរ​បាន​ប្រាប់​ពួកគេ​ថា គាត់​ត្រូវបាន​គេ​ឃុំខ្លួន​នៅពេល​វិលត្រឡប់​មកពី​ការធ្វើដំណើរ​អាជីវកម្ម​មួយ​ប៉ុន្តែ​មិនដឹង​ពី​មូលហេតុ​ទេ​។​

​យ៉ាងណាក្តី ស្ថាន​ស្ថាន​កុងស៊ុល​បាន​បដិសេធ​ប្រាប់​ឈ្មោះ​របស់​បុរស​រូបនេះ​ឬ​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ឧប្បត្តិ​ហេតុនេះហើយ​មន្ត្រី​ចិន​ម្នាក់​និយាយថា គាត់​មិន​បានដឹង​អំពី​ស្ថានភាព​នេះ​ទេ​។​

​ប៉ុន្តែ​ក្រុមគ្រួសារ​បាន​សរសេរ​នៅលើ Facebook ថា គាត់​មានឈ្មោះ Simon Cheng ហើយ​ថា គាត់​បានធ្វើ​ដំណើរ​ទៅ​ទីក្រុង Shenzhen ក្នុង​ខេត្ត​ក្វាង​ទុង​សម្រាប់​ការប្រជុំ​អាជីវកម្ម​មួយ​កាលពី​ថ្ងៃទី​៨​ខែសីហា​។​

​នៅ​យប់នោះ លោក Cheng បាន​ត្រឡប់មកវិញ​តាមរយៈ​រថភ្លើង​ល្បឿន​លឿន​ហើយ​បាន​ផ្ញើ​សារ​ទៅ​មិត្តស្រី​របស់គាត់​នៅពេល​គាត់​ហៀបនឹង​ឆ្លងកាត់​គយ​។​

​យោងតាម​ការ​បង្ហោះ​លើ Facebook បាន​ឲ្យ​ដឹងថា “​យើង​ទាក់ទង​ជាមួយ​គាត់​លែង​បាន​ចាប់តាំងពី​ពេល​នោះមក​” ។​

​ការ​បង្ហោះ​នេះ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ពិគ្រោះ​យោបល់​ជាមួយ​ការិយាល័យ​ពាណិជ្ជកម្ម​របស់​ទីក្រុង​ក្នុង​ខេត្ត​ក្វាង​ទុង​, នាយកដ្ឋាន​អន្តោប្រវេសន៍​ហុងកុង​បាន​ប្រាប់​យើង​ដោយផ្ទាល់​មាត់​ថា Simon ត្រូវបាន​ឃាត់ខ្លួន​ប៉ុន្តែ​បាន​និយាយថា ពួកគេ​មិនអាច​ទទួលបាន​ព័ត៌មាន​អំពី​មូលហេតុ ទីកន្លែង​និង​រយៈ​ពេលដែល​គាត់​នឹង​ត្រូវបាន​ឃុំខ្លួន​ទេ​។

​ក្រុមគ្រួសារ​បាន​និយាយថា ខ្លួន​មិនបាន​ទទួល​ការជូនដំណឹង​អំពី​ការឃុំខ្លួន​នោះទេ​។ មេធាវី​បាន​បញ្ជាក់ថា ករណី​របស់លោក Cheng កំពុង​ត្រូវបាន​ដោះស្រាយ​ដោយ​ការិយាល័យ​សន្តិសុខ​សាធារណៈ​ក្រុង Shenzhen ប៉ុន្តែ​មិនបាន​បញ្ជាក់ថា​តើ​គាត់​កំពុងស្ថិត​នៅទីណា​ឡើយ​៕ REUTERS

វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114