ព័ត៍មានទាន់​ហេតុការណ៏
Search

ប្តី​សម្លាប់​ប្រពន្ធ​ រួច​ ​ចងក​សម្លាប់​ខ្លួន​​តាម​ក្រោយ ​បន្សល់​កូនតូច​ជិត​មួយ​ខួប​ឲ្យ​កំព្រា

កំពង់ធំ ​៖​ ទារក​អាយុ​ជិត​មួយ​ខួប​ ត្រូវ​បាន​កំព្រា​ឪពុក​ម្ដាយ ក៏​ដោយសារតែ​ឪពុក​កាប់សម្លាប់​ម្តាយ ហើយ​ធ្វើ​អត្តឃាត​ខ្លួន​ឯង​តាម​ក្រោយ ដោយ​គ្មាន​ការ​អាឡោះអាល័យ កូន​តូច​មួយ​ដែល​មិនទាន់​ដឹង​ក្តីនោះឡើយ។

ហេតុការណ៍​ដ៏​រញ្ជួយ​ពេញ​​ខេត្ត​កំពង់ធំ ប្រចាំ​ឆ្នាំនេះ​ បាន​អង្រួន​បេះដូង​មហាជន​មិន​តិច​ទេ ​ហើយ​វា​បាន​កើត​ឡើង ​នៅ​ថ្ងៃ​ទី​២១​ ខែ​សីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦និង៣០​នាទី នៅ​ភូមិ​គូរ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។

ឃាតក ដែលជា​ជនដៃដល់ មានឈ្មោះ អ៊ុន គឿន ភេទ​ប្រុស អាយុ​58​ឆ្នាំ (​ត្រូវជា​ឪពុក​ជនរងគ្រោះ​របស់​ក្មេង​តូច​ ចំណែក​ម្តាយ ដែល​ជា​ជនរងគ្រោះ​ឈ្មោះ មុំ សុខ​ណា អាយុ​២២​ឆ្នាំ​ នៅ​ភូមិ​-​ឃុំ​កើតហេតុ។ អ្នក​ទាំង​២​នាក់​ជា​ប្តី​ប្រពន្ធ​នឹង​​​គ្នា ​ហើយ​បាន​ស្លាប់​ទាំង២​​​នាក់​នៅ​ក្នុង​ថ្លុក​ឈាម ដោយសារ​ប្តី​កំណាច​កាប់សម្លាប់ នៅលើផ្ទះ ថែម​មាន​ស្លាកស្នាម​នៅលើ​ដងខ្លួន​ជាច្រើន កន្លែង។

ក្រោយពី​កើតហេតុ សមត្ថកិច្ច​នៃ​អធិការ​ស្រុក​បារាយណ៍ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ កែ ក​ញ្ច​នា អធិការរង​ស្រុក​បារាយណ៍ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅពិនិត្យ កន្លែងកើតហេតុ ដោយ​​ប្រទះឃើញ​សាកសព ប្តី​ប្រពន្ធ​ស្លាប់​ទាំងពីរ​នាក់។ សាកសព​ប្រពន្ធ​ដេក​ស្លាប់ ចំណែក​ប្តី​បាន​ចងក ធ្វើ​អត្តឃាត​​ នៅលើ​សាកសព​របស់​ស្ត្រី​ជា​ម្តាយ​ក្មេង​តូច ដែល​មាន​ ស្នាម​កាប់​ចំហៀង​ក្បាល​ខាងឆ្វេង , កាប់​ដាច់​ស្លឹកត្រចៀក​ឆ្វេង​, កាប់​ត្រូវ ក​ខាងឆ្វេង​, កាប់​ម្រាមដៃ​និង​បាតដៃ​ទាំងពីរ។

តាម​ការបំភ្លឺ​ពី​អ្នកជិតខាង​ក្រុមគ្រួសារ​នេះ​ មាន​ជម្លោះ​គ្នា​នៅលើផ្ទះ តាំងពី​ម៉ោង​៩និង៣០​នាទី​យប់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ ថែមទាំង​បាន​ឮ​ស្នូរ​វាយ​និង​សម្រែក​ប្រពន្ធ​ស្រែក​ជួយ​ផងៗ តែ​គ្មាន​អ្នក​ជួយ​ដោយ​គ្រួសារ​នេះ​ឈ្លោះ​គ្នា​ស្ទើរ​រាល់ថ្ងៃ។ តាម​ការ​សណ្ឋាន​របស់​សមត្ថកិច្ច មូល​ហេតុ​ បណ្តាលមកពី​ប្តី​ប្រើប្រាស់​ថ្នាំញៀន ​និង​ប្រចណ្ឌ កន្លងមក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ម្តង​រួចមកហើយ។ សព​ទាំងពីរ​បាន​ប្រគល់​ជូន​សាច់​ញ្ញាតិ​ និង​ឪពុក​ម្តាយ ធ្វើបុណ្យ​តាម​ប្រពៃ​ណី៕​

​​ ប៊ុន រដ្ឋា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114