ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​២​នាក់​ រួមទាំង​វត្ថុតាង​ថ្នាំញៀន​ ត្រូវ​ប៉ូលិស​ស្រុក​បរ​កែវ​បញ្ជូន​ទៅ​តុលាការ​

​រតនគិរី ៖ កម្លាំង​នគរបាល​ស្រុក​បរ​កែវ ​ចុះបង្ក្រាប​ជនសង្ស័យ​ម្នាក់​ ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ប្រើ​វិធាន​ញុះញង់​ពី​កម្លាំង​សម្ងាត់​A11​។​

ការចុះ​បង្ក្រាប​គ្រឿងញៀន​ខាងលើនេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១​និង​១២​នាទី​រសៀល ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ ត្រង់ចំណុច​ផ្ទះ​ដែល​គេ​ទុកចោល​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី​។​

មន្ត្រីនគរបាល​ស្រុក​បរ​កែវ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់ ទី​១-​ឈ្មោះ សុង ស្រស់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ​អូរ​ប្រាំ​ ឃុំ​អូរ​ប្រាំ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម​។​

ទី​២-​ឈ្មោះ សុង ស្រឿ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុក​កំណើត​ភូមិ​អូរ​ប្រាំ ឃុំ​អូរ​ប្រាំ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម អ្នក​ទាំង​២​នាក់ ​មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។​

ក្រោយពី​ការឃាត់ខ្លួន​ជនសង្ស័យ ​សមត្ថកិច្ច​បា​ន​ដកហូត​សម្ភារ​រួមមាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​៣​កញ្ចប់​(២​កញ្ចប់​តូច​ និង​១​កញ្ចប់​ធំ​)​ ដែកឆាប​មួយ​ដើម​ ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង​មិន​ស្គាល់​ម៉ាក​ និង​សម្ភារៈ​ប្រើប្រាស់​សេព​គ្រឿងញៀន​មួយចំនួនទៀត​។​

បច្ចុប្បន្ន​ជនសង្ស័យ ​និង ​វត្ថុតាង ​យកមក​រក្សាទុក​នៅ​អធិការ​នគរបាល​ស្រុក​បរ​កែវ​ និង​កសាង​សំណុំ​រឿង​ ដើម្បី​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

ដោយ ៖ វុ​ទ្ធ​ឦសាន​

​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114