ព័ត៍មានទាន់​ហេតុការណ៏
Search

លោកជំទាវ​ម៉ែន សំអន ធ្វើ​ពិធី​បួងសួង សុំ​សេចក្តី​សុខ​ សេចក្តី​ចម្រើន ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស

ភ្នំពេញ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​សហការី​បាន​រៀប​ចំ​ពិធី​បួងសួង សុំ​សេចក្តី​សុខ សេចក្តីចម្រើន ដើម្បី​បញ្ចៀស​នូវ​ឧបទ្រពចង្រៃ ជូន​ដល់ ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​និង​ទូទាំងប្រទេស​កម្ពុ​ជា នារ​សៀ​ល ថ្ងៃ​ព្រ​ហ​ស្បតិ៍ ៧​កើត ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩​នៅ វត្ត​លង្កា​ត្រង់ នៅ​កន្លែង​ដើម​ពោធិ៍ នៃ​មហា​ពោធិ៍ព្រឹក្ស​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គមនិយម​ស្រីលង្កា បាន​នាំយក​មកពី​ប្រទេស​ស្រីលង្ការ ពី​ទីក្រុង​អនុ​រា​ធ​បុរៈស​កាលពី​សប្តាហ៍​មុន​កន្លងមក​ថ្មីៗ​នេះ​។

ក្នុង​ពិធី​នោះ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រួមជាមួយ​ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ក៏បាន​អញ្ជើញ​ចូល​ថ្វាយបង្គំ សម្តេច​ព្រះមហា​អរិយវង្ស សៅរ៍ ច័ន្ទ​ថុល្ល ព្រះចៅអធិការ​វត្ត​លង្កា ដើម្បី​សុំ​ពរជ័យ​ពីស​ម្តេច និង​អញ្ជើញ​អុជ​ធូប​នៅ​កន្លែង​ដើម​ពោធិ៍ នៃ​មហា​ពោធិ៍ព្រឹក្ស​ពី​ក្រុង​អនុ​រា​ធ​បុ​រៈ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា (MaithripalaSirisena) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គមនិយម​ស្រីលង្កា បាន​នាំយក​មកពី​ប្រទេស​ស្រីលង្ការ ។ ក្នុង​ឱកាស​នោះ លោក​ប្រធានាធិបតី​ក៏​បាន​ធ្វើ​ពិធី​ដាំ កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩ នៅ​ទី​វត្ត​លង្ការ​កន្លងទៅនេះ ក្នុងអំឡុង ពេល​ដែល​ឯកឧត្តម​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៧-១០ ខែសីហា ឆ្នាំ​២០១៩ ថ្មីៗ​កន្លងមកនេះ​។

លោកជំទាវ​ក៏បាន បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិក​រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ជា​រៀង​រហូត៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114