ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាំ​ដើមត្នោត​ពេជ្រ​ជាច្រើន​ដើម​ នៅ​លើ​សួនច្បារ​DN​ ដើម្បី​លើក​សោ​ភណ្ឌ​ភាព​រាជធានី​មួយកម្រិត​ទៀត

ភ្នំពេញ ​៖ មន្ទីរ​សាធារណការ​និង​ដឹង​ជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ការដាំ​ដាំ​ដើមត្នោត​ពេជ្រ​ជាច្រើន​ដើម​បន្ថែមទៀត​ នៅ​លើ​សួនច្បារ​DN ​ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ក្នុង​ខណ្ឌ៧​មករា រាជធានី​ភ្នំពេញ ក្រោយពី​បាន​ដាំ​ស្មៅ​និង​ផ្កា​រួចហើយ ដើម្បី​ជាការ​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ឲ្យ​កាន់តែ​រីក​ស្រស់បំព្រង​រួច​មួយកម្រិត​ថែមទៀត​។

លោក​សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ សីហា​នេះ​ថា អនុវត្តតាម​ការណែនាំ​ពី​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន ដាំ​ដើមត្នោត​ពេជ្រ​ជាច្រើន​ដើម​ នៅ​លើ​សួនច្បារ​DN ក្រោយពី​យើង​បាន​ដាំ​ស្មៅ​និង​ផ្កា​រួចហើយ ដើម្បី​លើក​សោ​ភណ្ឌ​ភាព​រាជធានី​អោយ​កាន់តែ​រីក​ស្រស់បំព្រង​រួច​មួយកម្រិត​ថែមទៀត​។

លោក​បន្ត​ថា ការ​ដាំ​ដើមត្នោត​ពេជ្រ​នៅលើ​សួនច្បារ​DN​នេះ​ មួយ​ចំណែក​គឺ​ដើម្បី​លើក សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់​តែមាន​ភាព​ស្រស់​បំព្រង ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ដោយសារតែ​សួនច្បារ​DN ស្ថិត​នៅ​ក្នុង​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ ដែល​ជា​មហាវិថី​មួយ​ត្រូវ​បាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ធ្វើដំណើរ​ឆ្លងកាត់​រាល់ថ្ងៃ​។

សួនច្បារ​DN​ក្រៅពី​លើក ភ័​ណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ហើយ​នោះ វា​ក៏​ជា​កន្លែង​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ ទាំង​ពេលព្រឹក ពេល​ល្ងាច​និង​ពេល​រាត្រី​ផង​ដែរ ដែល​តម្រូវ​ឲ្យ​រដ្ឋបាល​រាជធានី​ធ្វើការ​ថែទាំ​រាល់ថ្ងៃ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោម​ការដឹកនាំ​របស់​លោក​ឃួ​ង ស្រេង ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​កែសម្រួល​សួនច្បារ​សាធារណៈ​នានា​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជាច្រើន​កន្លែង ជាមួយនឹង​ការស្ថាបនា​បង្គន់​សាធារណៈ​ស្អាតៗ​និង​មាន​ស្តង់ដា​ ដាក់​តាម​សួនច្បារ​ផងដែរ។

ដោយហេតុថា សួនច្បារ​មិន​ត្រឹមតែ​ជា​កន្លែង​ទាក់ទាញ​នូវ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​មួយ ទុក​ឲ្យ​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ​ផងដែរ​។​ ផ្តើម​ចេញពី​បញ្ហា​នេះ ទើប រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ការ​កែសម្រួល ធ្វើយ៉ាងណា​ឲ្យ​តាម​បណ្ដាល​សួនច្បារ​នីមួយៗ​គឺ​សុទ្ធតែ មាន​កន្លែង​សម្រាប់​អោយ​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ ព្រោះថា​ការហាត់​ប្រាណ​ជា​ឱសថ​ដ៏​សក្ដិសិទ្ធិ​ក្នុងការ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114