ព័ត៍មានទាន់​ហេតុការណ៏
Search

ចោទប្រកាន់​ឧកញ៉ា​ស្រី សុធា នាយក​ក្រុម​ហ៊ុន​ 7NG និង​ឧកញ៉ា​សប​រី ច​ន្ធូ ពីបទ​ឆបោក​ពាក់ព័ន្ធ​លក់​ដី​ខ្យល់​

ភ្នំពេញ ៖ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ប្លង់ សុផល នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ នេះ បានសម្រេច​ចោទប្រកាន់ ឧកញ៉ា ស្រី សុធា នាយក​ក្រុមហ៊ុន 7NG និង ឧកញ៉ា ស្រី ច​ន្ធូ ជា​កូនប្រុស និង​ជា​អ្នកចាត់ការ​ទូទៅ ក្រុមហ៊ុន 7NG ពី​បទ “​ឆបោក​” ពាក់ព័ន្ធ​ការលក់​ដី​ឡូ​តិ៍​ចំនួន​៧​ឡូ​តិ៍ ប៉ុន្តែ​បែរជា​គ្មាន​ដី​ឲ្យ​អតិថិជន​ទៅវិញ។

នេះ​បើ​យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ស៊ិន សុភ័ក្ត្រ។ តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ ចុះ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩​នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​ឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ច​ន្ធូ ពីបទ “​ឆបោក​” ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០០៨ រហូតមកដល់​ឆ្នាំ​២០១៩ តាម​មាត្រា​៣៧៧ និង មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូនទៅអោយ​ចៅក្រម​ចាត់ការ​បន្ត​តាម​នីតិវិធី។

កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ ថ្មីៗ​នេះ លោក កែវ សុធា ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​ចោទប្រកាន់​ឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ច​ន្ធូ ពីបទ​ឆបោក​ផងដែរ ពាក់ព័ន្ធ​ការ​លក់​ដី​ខ្យល់​ទំហំ​១​ហិកតា ស្ថិតនៅ​ភូមិ​ព្រែក​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល តាម​មាត្រា​៣៩១ និង មាត្រា​៣៩២ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​កំឡុង​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៩ ពោលគឺ​រយៈពេល​១១​ឆ្នាំ​មកហើយ ប៉ុន្តែ​គ្មាន​ដី​អោយ​អ្នកទិញ ដោយ​ក្រុមហ៊ុន​នេះ​លក់​ដី​ខ្យល់ មានតែ​ឯកសារ​មិនមាន​ដី​សោះ។

ដូច្នេះ​គ្រាន់តែ​២​សប្ដាហ៍​សោះ ត្រកូល​ឧកញ៉ា ស្រី សុធា និង​ស្រី ច​ន្ទូ​ូ មានរឿង​ក្ដី​ដែល​តុលាការ​បាន​ចោទប្រកាន់​ដល់​ទៅ​២​ករណី​ផ្សេងគ្នា​ទៅ​ហើយ ហើយ​មិនដឹងថា ​នៅ​មាន​អ្នករងគ្រោះ​ប៉ុន្មាន​នាក់​ទៀត​ទេ​ ពាក់​ព័​ន្ធ​នឹង​ការទិញ​ដី​របស់​ក្រុមហ៊ុន​ចូល​ខ្យល់​មួយ​នេះ៕
មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114