ព័ត៍មានទាន់​ហេតុការណ៏
Search

​បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាករ លុបចោល​ជ័យជំនះ​នៅ​ជើង​ទី​១​របស់​ក្រុម Red Star Belgrade​នៅ Champions League Play-off

ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ក្នុង​តង់​ទី​២​របស់​កីឡាករ Guillaume Hoarau សម្រេចបាន​លទ្ធផល​ស្មើ​២-២​ដើម្បី​លប់ចោល​ជ័យជំនះ​របស់​អតីត​ក្រុម Red Star Belgrade លើ​ក្រុម Young Boys នៅ​ការប្រកួត​ជើង​ទី​១ ជុំ​កាត់សេចក្តី Play-off​នៃ​ការប្រកួត Champions League​។

កីឡាករ Roger Assale រកបាន​គ្រាប់​បាល់​នាំមុខ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ មុនពេល​កីឡាករ Milos Degenek និង​កីឡាករ Mateo Garcia បានធ្វើ​ឲ្យ​ក្រុម Red Star Belgrade នាំមុខ​២-១ ភ្លាមៗ​ក្រោយពេល​សម្រាក់​ការប្រកួត​តង់​ទី​១​។

​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាករ Hoarau​បាន​កើតមានឡើង​ក្រោយ​ពិនិត្យមើល​កំហុស​តាម​ប្រព័ន្ធ​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល VAR មកលើ​កីឡាករ Nicolas Ngamaleu​នៅ​១៥​នាទីចុងក្រោយ​ក្នុង​ប្រកួត​នៅ​ប្រទេស​ស្វី​ស​នេះ​។​

កីឡាករ Hoarau បាន​និយាយប្រាប់​វែបសាយ​របស់ UEFA ថា យើង​លេង​បានល្អ ប៉ុន្តែ​យើង​ប្រហែលជា​លេង​មិនសូវ​បានល្អ​ខ្លាំង​បំផុត​នោះទេ យើង​បានផ្តល់​កាដូ​២​គ្រាប់​ដល់​ពួកគេ ដែល​យើង​គួរតែ​បាន​បញ្ចៀស​ផុត​។​

ក្រុម​ភ្ញៀវ បាន​តាម​ពីក្រោយ​គេ​ទៅហើយ ក្រោយពី​មាន​គ្រាប់​បាល់​ពី​ក្រុម​ម្ចាស់ផ្ទះ បន្ទាប់ពី​លេង​បាន​៧​នាទី​។

​ថ្វីត្បិតតែ​ទទួលបាន​លទ្ធផល​ស្មើ​បែបនេះ​យ៉ាងណាក្តី ក្រុម Red Star មាន​តែម​ជាង មុន​ការប្រកួត​ជើង​ទី​២​នៅ​សប្តាហ៍​ក្រោយ ដោយសារតែ​ពួកគេ​រកបាន​២​គ្រាប់​នៅក្រៅ​ទឹកដី​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114