ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្លិប Juventus​ពង្រីក​សក្តានុពល​នៅ​អាស៊ី​-​ប៉ាស៊ីហ្វិក​ជាមួយនឹង​ការបើក​សាខា​ថ្មី​នៅ​ហុងកុង​

​ក្លិប​ជើងឯក​បាល់ទាត់​អ៊ីតាលី Juventus​បានប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ​បាន​បើក​សាខា​ថ្មី​នៅ​ទីក្រុង​ហុងកុង ពេលដែល​ក្លិប​យក្ស Serie A​មួយ​នេះ ចង់​ពង្រីក​សក្តានុភាព​របស់​ខ្លួន​នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។

ក្លិប Juventus​បាន​មើលឃើញ​តំបន់​នោះ​មាន​សក្តានុពល​ខ្លាំង​ជា​តំបន់​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ចង់​ពង្រឹង​វត្តមាន​របស់​ពួកគេ​នៅ​អាស៊ី ស្រប​ពេលដែល​ពួកគេ​តាម​ពីក្រោយ​បណ្តា​ក្លិប​នៅ Premier Leagu​រឿង​ប្រាក់ចំណូល​នោះ​។

ការទិញ​ម្ចាស់​ពានរង្វាន់​បាល់​មាស Ballon d’Or៥​សម័យកាល Cristiano Ronaldo ពី​ក្លិប Real Madrid​កាលពី​ឆ្នាំមុន ក្នុងតម្លៃ​១០០​អឺរ៉ូ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធ​របស់​ពួកគេ ក្នុងការ​ធ្វើ​ឲ្យ​ល្អប្រសើរ​ឡើង​នៅ​កេរ្តិ៍ឈ្មោះ​របស់​ក្លិប​នៅ​អាស៊ី​។

ក្លិប Juventus បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា តាមរយៈ​ការបង្កើត​មូលដ្ឋាន​ប្រតិបត្តិការ​ខ្លួនឯង​នៅ​ទីក្រុង​ហុងកុង ក្រុមហ៊ុន​ពួកយើង​ចង់បង្ហាញ​ពី​គោលបំណង​របស់ខ្លួន​មកកាន់​តែ​កៀក​នឹង​ក្រុម​អ្នកគាំទ្រ​១៧១​លាន​នាក់​។

សូមបញ្ជាក់ថា ក្រុម Juventus​បានធ្វើ​ដំណើរ​ទេសចរ​ណ៍​មកកាន់​អាស៊ី​ក្នុង​រដូវក្តៅ​នេះ ដោយបាន​លេង​នៅ​សិង្ហ​បុរី ចិន និង​កូរ៉េខាងត្បូង​។

​ប៉ុន្តែ​ការសម្រេចចិត្ត​ឲ្យ​កីឡាករ Ronaldo​មិន​ចូល​លេង​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល បានធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​ខឹងសម្បា​យ៉ាងខ្លាំង​៕
សារ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114