ព័ត៍មានទាន់​ហេតុការណ៏
Search

ដើម្បី​កាត់បន្ថយ​ជង្ហុក​សំបុក​មាន់​ផ្លូវ​ក្នុង​ខេត្តសៀមរាប​ ក្រសួង​បាន​បើក​វគ្គ​បណ្តុះបណ្តាល​កម្ម​វិធី​ថែទាំ​ផ្លូវ ROAD CARE

សៀមរាប ​៖ ​ក្រុមការងារ​បច្ចេកទេស​របស់​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានមក​បើក វគ្គ​បណ្តុះបណ្តាល​អំពី​កម្មវិធី Road Care ដល់​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា​មន្ទីរ ដែលជា គ្រូ​បង្គោល ក្រោម​វត្តមាន លោក គី វី​រិន្ទ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តសៀមរាប។

គោលបំណង នៃ​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​បន្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង ១២​ស្រុក ក្នុង​ខេត្តសៀមរាប ស្វែងយល់​ពី​ការ​​​ប្រើប្រាស់​អោយមាន​ប្រសិទ្ធភាព និង​បន្ត​ផ្សព្វផ្សាយ​ដល់​អ្នកប្រើប្រាស់​ទូទៅ ដើម្បី​លើកកម្ពស់​ភាពជាប់​បាន​យូរ​របស់​ផ្លូវ​ថ្នល់​នៅ​កម្ពុជា។

អ្នកប្រើប្រាស់​កម្មវិធី​ទាំងឡាយ​អាច​រាយការណ៍​ពី​ស្ថានភាព​ផ្លូវថ្នល់​ដល់​មន្ត្រី​ជំនាញ​ដោយ​វិធី​ងាយស្រួល​បំផុត ដោយ​គ្រាន់តែ​ចូល​ទៅ​កាន់ កម្មវិធី Road Care ក្នុង​ទូរស័ព្ទ​ឆ្លាត​វៃ ហើយ​ធ្វើ​ការ​ថត ឬ​រើស​រូបភាព​ជាមួយ​នឹង​ខ្លឹមសារ​បន្ថែម រួច​ចុច​បញ្ជូន​ជាការ​ស្រេច។

កម្មវិធី​នេះ​អនុញ្ញាត​អោយ​អ្នកប្រើប្រាស់​អាច​ចែករំលែក ច្រោះ​របាយការណ៍​ដោយ​ងាយស្រួល ឆ្លើយឆ្លង​មតិយោបល់​ជាមួយ​មន្ត្រី​ជំនាញ អាច​មើល​របាយការណ៍​ក្នុង​ផែនទី​អេ​ឡិច​ត្រូ​និ​ច ហើយ​រឹតតែ​ពិសេស​ជាង​នេះ​នោះ ​គឺ​ទទួល​ដំណឹង​ពី​ស្ថានភាព​របាយការណ៍​របស់​ខ្លួន។

លោក​អ្នក​អាច​ទាញ​យក​កម្មវិធី​នេះ​ ដោយ​ចូល​ទៅ​កាន់ App Store ឬ Play Store ហើយ​វាយ​ពាក្យ​បញ្ជា​ស្វែងរក Road Care ឬ​ចូល​តាម​ដំណ roadcare.mpwt.gov.kh/ios សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ roadcare.mpwt.gov.kh/android សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android ៕

រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114