ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងពាណិជ្ជកម្ម​ថៃ ប្រកាស​បិទ​ការ​នាំចូល​ពោត​ចំណី​សត្វ​តាម​ច្រកព្រំដែន​ចាប់ពី​ដំណាច់ខែ​នេះ​

ប្រទេស​ថៃ ៖ ថ្មីៗ​នេះ នៅ​ចំណុច​ច្រក​អន្តរជាតិ ខៅ​ឌិន ស្ថិតក្នុង​ស្រុក​ខ្លង​ហាត​ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ទល់មុខ​នឹង​ច្រក​អន្តរជាតិ​គីឡូ​១៣ ក្នុងស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង គឺ​ភាគី​ថៃ​បាន​ជួបប្រជុំគ្នា ជាមួយនឹង​ក្រុមការងារ​ជំនាញ ដែល​ពាក់ព័ន្ធ ដើម្បី​ផ្សព្វផ្សាយ​នូវ​សារាចរ​ណែនាំ​របស់​នៅក្នុង​នោះដែរ​ គេ​សង្កេត​ឃើញ​វត្តមាន​របស់​ លោក សុផាន់ អង់​សែង​គុណ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម នៃ​ប្រទេស​ថៃ អ្នកស្រី ច័​ន្ទ្រ​ភិន សន​សុំ​សុខ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ខេត្ត​ស្រះកែវ និង​កម្លាំង​អន្តោប្រវេសន៍​ក្រុម​បសុពេទ្យ តម្រួត​យោធា តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា ថៃ និង អាជ្ញាធរ​នៅក្នុង​តំបន់។​

នៅក្នុង​កិច្ចពិភាក្សា ដើម្បី​ផ្សព្វផ្សាយ​សារាចរ​នេះ គឺ​គេ​បាន​លើកឡើង​ថា​ បច្ចុប្បន្ន​ដោយសារតែ​ផលិតផល​កសិកម្ម មាន​មេរោគ​ច្រើន​ដូចជា « អា​ហ៊ិ​វ៉ា​អាហ្វ្រិកា និង រោគ បៃ​ដាង » ម្យ៉ាងទៀត​ដោយសារតែ​កំណើន​ទិន្នផល កសិផល​របស់​ប្រជាពលរដ្ឋ​ថៃ មានការ​កើនឡើង ដែល​អាច​ប្រើ​ប្រាស់​គ្រប់គ្រាន់​នៅក្នុង​ស្រុក ទើប​ក្រសួងពាណិជ្ជកម្ម​ថៃ សម្រេច​មិន​អនុញ្ញាត​ឲ្យ​នាំ​ពោត​ចំណី​សត្វ ចេញពី​ប្រទេស​កម្ពុ​ជា ឬ ឆ្លងកាត់​ព្រំដែន​ចូលទៅ​កាន់​ប្រទេស​ថៃ​ឡើយ​ ពិសេស​គឺ​តាម​ច្រក ខៅ​ឌិន ( គីឡូ​១៣ ) ចាប់ពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៩នេះ​តទៅ។​

កម្លាំង​ជំនាញ​ទាំងអស់ ត្រូវដាក់​កម្លាំង​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ នៅត្រង់​ចំណុច​ច្រក​អន្តរជាតិ ខៅ​ឌិន បន្ទាប់ពី​ច្រក​នេះ​បាន​បើកសម្ពោធ​ជា​ច្រក​អន្តរជាតិ​ ចាប់ពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៨ កន្លងមក ដែលជា​ច្រក​មួយ​ផ្សារភ្ជាប់ រវាង​ខេត្ត​ស្រះកែវ និង ខេត្តបាត់ដំបង ពិសេស​ត្រូវ​យកចិត្តទុកដាក់​ការពារ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍ ដែល​បច្ចុប្បន្ន​ច្រក​នេះ អាច​រកប្រាក់​ចំណូល ទាំង​ការ​នាំ​ទំនិញ​ចេញ និង​ការ​នាំចូល សរុប​៣.០០០​លាន​បាត៕

ដោយ ៖ សោ និយមរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114