ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​ភរិយា​ថៅកែ​ផលិតកម្ម​LD​ កាន់តែ​ទម្លាយ​រូប​ឱប​រឹត​ លោក អែ​ត​វីន ស្អិតល្មួត​ដូច​គូស្នេហ៍​ថ្មីថ្មោង

​ភ្នំពេញ ​៖​ រូបថត​ជា​ចម្រើន​សន្លឹក​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ផ្អែមល្ហែម​ឱប​រឹត​ស្អិតល្មួត​របស់​អតីត​ភរិយា​ថៅកែ​ផលិតកម្ម​LD ​លោក លៀក លីដា គឺ​ អ្នកនាង បញ្ច​កា ជូន និង​ តារា​សម្តែង​ប្រុស​លោក​អែ​ត​វីន ពេលនេះ​កាន់តែ​ត្រូវបាន​ទម្លាយ​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ធ្វើ​ឲ្យ​មាន​ការដាក់​មន្ទិល​សង្ស័យ​ថា ​អ្នក​ទាំងពីរ​កំពុង​សាង​សម្ពន្ធភាព​ស្នេហ៍​យ៉ាង​ត្រជាក់​ល្ហឹម​ជាមួយគ្នា​។​

តាមរយៈ​រូបភាព​ស្និទ្ធស្នាល​ថត​កៀកកើយ​គ្នា​ប្រៀបបាន​នឹង​គូស្នេហ៍​ថ្មីថ្មោង​របស់ លោក អែ​ត​វីន និង​អ្នកនាង បញ្ច​កា ជូន​ ដែល​ត្រូវបាន​បែកធ្លាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ពេលនេះ បាន​​ក្លាយ​ជា​មន្ទិលសង្ស័យ​ពី​ទស្សនិកជន​ថា​ ​ នេះ​ក៏​អាច​ជា​ចេតនា​ដើម្បី​បញ្ឈឺ​ចិត្ត​ជូន​ទៅ​អតីត​ស្វាមី​ លោក លៀក លីដា ដែល​ធ្លាប់​ធ្វើ​ឲ្យ​នាង​គ្រាំគ្រា​បេះដូង ​ក្រោយពេល​ល្បីល្បាញ​ស្នេហ៍​ជាមួយ​តារា​ស្រី​ កញ្ញា សាឡា​ត់ ស្រី​ឡាង។

​កន្លងមក​គេ​បានកត់សម្គាល់​ឃើញថា រ​វាង​អ្នក​មេម៉ាយ​ចាយរាង​រូប​ស្រស់ បញ្ច​កា និង​តារា​សម្តែង​វ័យក្មេង​លោក អែ​ត​វីន ក៏​ធ្លាប់បាន​បណ្តើរគ្នា​យ៉ាង​ត្រសង​បង្ហាញ​ភាព​ស្និទ្ធស្នាល ​ផ្អែមល្ហែម ​និង​បាន​ថតរូប​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែរ​ ប៉ុន្តែ​ពុំ​ត្រូវបាន​ប្រភព​ណាមួយ​បញ្ជាក់​ទេ​ថា​ អ្នក​ទាំងពីរ​កំពុង​តែមាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា ​ឬ​យ៉ាងណា​ឡើយ​ ខណៈដែល​ពេលនេះ​មាន​ប្រភព​ជាច្រើន​បាន​និង​កំពុង​ដាក់បន្ទុក​ជុំវិញ​ការ​សាង​ស្នេហ៍​របស់​ពួកគេ​។​

​ទាក់ទង​នឹង​រឿងរ៉ាវ​ ដែល​ក្លាយជា​មន្ទិល​ទស្សនិកជន​របស់​អតីត​ប្រពន្ធ​ លោក លៀក លីដា គឺ​អ្នក​នាង បញ្ច​កា ជូន ជាមួយនឹង​តារា​ប្រុស​សង្ហា​ លោក អែ​ត​វីន នេះ ​កម្ពុ​ជាថ្មី​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៩ ​នៅ​មិនទាន់​អាច​ធ្វើការ​ទំនាក់​ទំនង​ដើម្បី​ស្វែង​ការបំភ្លឺ​ពី​សំណាក់​សាមីខ្លួន​ទាំងពីរ​បាន​នៅ​ឡើយ​ទេ​។ ​គេ​រង់​ចាំ​មើលថា​ អ្នក​ទាំងពីរ​ នឹងមាន​ភាព​ក្លា​ហាន​សារភាព​រឿង​បេះដូង​នេះ​ប្រាប់​ដល់​មហាជន​ជា​សាធារណៈ​ ឬ​ច្រានចោល​ដំណឹង​នេះ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114