ព័ត៍មានទាន់​ហេតុការណ៏
Search

CAMSOC ​ប្រកាស​ជា​សាធារណៈ​ឲ្យ​មហាជន​យុវជន​ចូលរួម​ប្រកួតប្រជែង​ធ្វើ​LOGO&Mascot​កីឡា​SAE Games 2023

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​(SEA Games 2023)​លើក​ទី​៣២​ឆ្នាំ​២០២៣(CAMSOC) បានប្រកាស​ជា​សាធារណៈ​ដល់​បងប្អូន​យុវជន​ប្រជា​ពលរដ្ឋ​ទូទាំងប្រទេស​នាំគ្នា​ចូលរួម​ប្រកួតប្រជែង​ធ្វើ​គំនូរ​ស្លាក​សញ្ញា​”LOGO”​ និង​និមិត្តរូប​”Mascot”​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(nocc) បានបញ្ជាក់​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​២៣ ​ខែសីហា ​ឆ្នាំ​២០១៩​នេះ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ថា ព្រឹត្តិការណ៍​កីឡា​មួយ ​គឺ​តែងតែ​ធ្វើ​និមិត្តសញ្ញា​ឡូហ្គោ​(LOGO )​ និង​ម៉ា​ស្កុ​ត​(Masscot) ពីព្រោះថា ​រូប​សញ្ញា​នេះ​ សម្រាប់​រំលេច​សោភ័ណភាព​ និង​ជា​ទ្រព្យ​សម្បត្តិ​ជា​ធនធាន​របស់​ព្រឹត្តិការណ៍​កីឡា​នោះ​។ លោក​វ៉ា​ត់ ចំរើន បាន​បន្តថា នៅក្នុង​ព្រឹត្តិការណ៍​កីឡា​នីមួយៗ ទាំង​អូឡាំពិក​ហ្គេម​( olympic game) អាស៊ី​ហ្គេម (asian game) និង​ស៊ី​ហ្គេម​(Sea Game) គេ​តែងតែ​រៀបចំ​ឲ្យ​មានការ​ជ្រើសរើស​និមិត្តសញ្ញា​ឡូហ្គោ នឹង​ម៉ា​ស្កុ​ត​នេះ ដែល​វិធី​ធ្វើ​និង​ជ្រើសរើស គឺ​ធ្វើតាម​វិធី​ខុសគ្នា​នៃ​ប្រទេស​នីមួយៗ ។​ប្រទេស​ខ្លះ​គេ​ជ្រើសរើស​គឺ​មិន​ធ្វើជា​សាធារណៈ​នោះទេ។​ប្រទេស​ខ្លះ​គេ ធ្វើ​ដោយ​បើកទូលាយ​ជា​សាធារណៈ​ដូច​កម្ពុជា​យើង​ដែរ ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​មហាជន ។ លោក​សង្កត់ធ្ងន់ថា ពិសេស​ប្រទេស​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​លើក​ទី​១ ដូចជា​កម្ពុជា​យើង​ជា​ប្រវត្តិសាស្ត្រ​ដែល​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​មួយ​នេះ គឺ​គេ​តែងតែ​ផ្ដល់ឱកាស​ឲ្យ​យុវជន​និង​មហាជន​ចូលរួម​ប្រកួតប្រជែង​និង​ប្រឡង​ប៉ុណ្ណឹង ដើម្បី​ជ្រើសរើស​នូវ​ឡូហ្គោ ក៏ដូចជា​ម៉ា​ស្កុ​ត​នេះ​។ ដូច្នេះហើយ​ទើប​យើង​ប្រកាស​ស្វែងរក​អ្នក​ដែល​ចូលរួម​ប្រឡងប្រណាំង ពិសេស​យុវជន​ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ដល់​១៨​ឆ្នាំ គូរគំនូរ​អំពី​និមិត្តសញ្ញា និង​ម៉ា​ស្កុ​ត​រូប​តុក្កតា​នេះ​ជា​សាធារណៈ។​

​លោក វ៉ា​ត់ ចំរើន បាន​ឲ្យ​ដឹង​បន្តទៀតថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​(SEA Games 2023)​លើក​ទី​៣២​ឆ្នាំ​២០២៣(CAMSOC) បានដាក់​ចេញ​នូវ​រូបភាព​មួយចំនួន ដើម្បី​ឲ្យ​ធ្វើជា​គំនិត​នៃ​ការច្នៃប្រឌិត ហើយ​ហេតុអ្វី​បានជា​យើង​កំណត់​យក​រូប​សត្វ​ទន្សាយ គឺ មួយ​គោរព​តាម​គោលនយោបាយ គោលការណ៍ និង អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ដើម្បី​ឲ្យ​ស៊ី​ហ្គេម​របស់​យើង​នេះ មានមុខមាត់​កិត្តិយស​យើង​ទទួល​បានជា​ប្រទេសមួយ​។ លោក​ថា សត្វ​ទន្សាយ​ជា​សត្វ​មួយ​តំណាង​ឲ្យ​តួអង្គ​យុត្តិធម៌​តំណាង​ឲ្យ​សភាវៈ​ល្អ ដើម្បី​បញ្ជាក់ថា កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា​ប្រកបដោយ​ភាពយុត្តិធម៌​ត្រឹមត្រូវ និង​សុខដុមរមនា​។​

​ចំពោះ​ម៉ា​ស៊ុត​វិញ គឺ​ធ្វើ​ដើម្បី​ប្រើប្រាស់​ច្រើនណាស់ ទី​១ សម្រាប់​រក​ចំណូល​កីឡា​ជា​កូន​តុក្កតា​លក់​នៅក្នុង​ស្រុក និង​លក់​ឲ្យ​បណ្ត​ប្រទេស​ក្នុង​អាស៊ាន ដែល​អាច​រកចំណូលបាន​រាប់ម៉ឺន​ដុល្លារ ។​ម៉ា​ស្កូ​ត​ជា​និមិត្តរូប​នៃ​ការលើកទឹកចិត្ត​ដល់​កីឡាករ កីឡា​ការ​នី ដែល​បានទទួល​ជ័យជំនះ​នៅពេលដែល​កីឡាករ​កីឡា​ការ​នី​ឡើង​ទទួល​មេដាយ ។​រូប​ម៉ា​ស៊ុត​នេះ គឺ​យើង​បើកទូលាយ​ចាប់ពី​ពេលធ្វើ នេះ ដើម្បី​ផ្សព្វផ្សាយ​ដល់​មហាជន​យុវជន​ចូលរួម ហើយ​យើង​នឹង​ប្រមូល​នៅ​ចុងខែ​វិច្ឆិកា​ខាងមុខនេះ ដើម្បី​ពិនិត្យ​វិនិច្ឆ័យ​ជា​ពីរ​ជំហាន មួយ​តាម​លក្ខណៈ​បច្ចេកទេស​របស់​គណៈកម្មកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្គេម និង​ជាមួយនឹង expert ខាង​ស៊ី​ហ្គេម និង​ចុងក្រោយ អាច​សុំ​ការសម្រេច​ពី CAMSOC ។​

​សូមបញ្ជាក់ថា ដើម្បី​អនុវត្តន៍​តាម​ផែនការ​សកម្មភាព និង​ផែនទី​បង្ហាញផ្លូវ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ឆ្នាំ​២០២៣ CAMSOC​ក៏បាន​ដាក់ចេញ​នូវ​សេចក្ដីប្រកាស​នេះ គឺ​កម្មវិធី​ប្រកួតប្រជែង​ជ្រើសរើស​គំនូរ ដែលមាន​លក្ខ​ណ្ឌ​ដូចខាងក្រោម​នេះ​៖​គំនូរ​ស្លាក​សញ្ញា​”LOGO”SEA Games,2023​ត្រូវ ផ្ជា​ប់​ជាមួយ​នូវ​ស្លាក​សញ្ញា​ជា​គំរូ នៃ​ការប្រកួត​កីឡា​SAE Games មុនៗ​។ ចំណែក​និមិត្តរូប​”Mascot”SEA Games,2023”​ត្រូវយក​រូប​”​សុភា​ទន្សាយ​”​ជា​សត្វ​តំណាង​។​

សេចក្ដីប្រកាស​បានបញ្ជាក់​ថា បេក្ខជន​ទាំងអស់​ដែលមាន​សិទ្ធិ​ចូលរួម​ប្រកួត​គូរគំនូ​LOGO& Ma scot SEA Games2023 ត្រូវមាន​លក្ខ​ណ្ឌ​ដូចខាងក្រោម​នេះ ទី​១​បេក្ខជន​ទាំង​២​ប្រភេទ​ត្រូវមាន​អាយុ​ចាប់ពី​១៥​ឡើង​ទី​២ ជា​ជនជាតិខ្មែរ​-​សញ្ជាតិ​ខ្មែរ​ទី​៣​ត្រូវគោរព​តាម​ការវិនិច្ឆ័យ​របស់​”CAMSC “​ក្នុងការ​ជ្រើសរើស​ជ័យលាភី​ទី​៤ ជ័យលាភី​ត្រូវបាន​ផ្ដល់នូវ​សិទ្ធិ​ប្រើប្រាស់​Logo-Mascot​ជា​ស្នាដៃ​ផ្ដាច់មុខ​របស់​”CAMSOC”​និង​ទី​៥​ម្ចាស់​ជ័យលាភី​នឹង​ទទួលបាន​ការផ្ដល់​កិ​ត្ត​យស​ជា​ភ្ញៀវ​ពិសេស​របស់​”CAMSOC ”​ក្នុង​កម្មវិធី​ប្រកួត​កីឡា​SEA Games​ឆ្នាំ​២០២៣ និង​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​”CAMSOC”​ទៀតផង​។ ដូច្នេះ​បេក្ខជន​ទាំងអស់​ត្រូវយក​គំនូរ​ស្នាដៃ​សំណៅ​ដើម​របស់ខ្លួន​ទៅ​ដាក់​នៅ​លេខាធិការ​រ​ដ្ធា​ន​”CAMSOC”​ក្នុង​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែលមាន​ទីតាំងនៅ​ខាងត្បូង​រង្វង់​មូល​វត្ត​សំពៅ​មាស ឲ្យ​បាន​មុន​ថ្ងៃទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩៕

ដោយ ៖ ​វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114