ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត SEA GAMES កម្ពុជា ជ្រើសរើស សុភា​ទន្សាយ ជា​និមិត្តរូប ” Mascot “

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ SEA Games” លើក​ទី​៣២ ឆ្នាំ​២០២៣ “CAMSOC” បានប្រកាស​ជា​ផ្លូវការ​អំពី​ការប្រើប្រាស់ សុភា​ទន្សាយ ជា​និមិត្តរូប “ Mascot ” សម្រាប់​ព្រឹត្តិការណ៍​កីឡា​ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ៥​ខែ ឧសភា ឆ្នាំ ២០២៣​។

​ក្នុងនោះ​ផងដែរ គណៈកម្មការ ក៏បាន​ប្រកាស​អំពី​ការរៀបចំ​កម្មវិធី​ប្រកួតប្រណាំង​ជ្រើសរើស​គំនូរ​នៃ Logo និង Mascot សម្រាប់​ប្រើប្រាស់​ក្នុង​ខ្លឹមសារ​ដូចខាងក្រោម​៖

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ SEA Games” លើក​ទី​៣២ ឆ្នាំ​២០២៣ “CAMSOC” សូម​គោរព​ជម្រាបជូន​ដំណឹង​ជា​សាធារណៈ ដល់​បងប្អូន យុវជន ប្រជាពលរដ្ឋ ទូទាំងប្រទេស​ឱ្យបាន​ជ្រាបថា ដើម្បី​អនុវត្តតាម​ផែនការ​សកម្មភាព និង​ផែនទី​បង្ហាញផ្លូវ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ SEA Games ឆ្នាំ​២០២៣ “CAMSOC” សូម​ប្រកាស​រៀបចំ​កម្មវិធី​ប្រឡងប្រណាំង​ជ្រើសរើស​គំនូរ ដូចខាងក្រោម ៖

  • ស្លាក​សញ្ញា “Logo” – SEA Games, 2023
    (​មានភ្ជាប់​ជាមួយ​នូវ​ស្លាក​សញ្ញា​ជា​គំរូ នៃ​ការប្រកួត​កីឡា SEA Games មុនៗ​)
  • និមិត្តរូប “Mascot” – SEA Games, 2023
    (​សូម​យក​រូប “​សុភា​ទន្សាយ​” ជា​សត្វ​តំណាង​)
    ​សូម​បេក្ខជន​ទាំងអស់​ចូលរួម​គូររូប Logo និង Mascot SEA Games ឆ្នាំ​២០២៣ តាម​លក្ខខណ្ឌ​ដូចខាងក្រោម ៖
    ១. បេក្ខជន​ទាំងពីរ​ភេទ​មាន​អាយុ​ចាប់ពី ១៥​ឆ្នាំ​ឡើង​
    ២. ជនជាតិខ្មែរ​-​សញ្ជាតិ​ខ្មែរ​
    ៣. គោរព​តាម​ការវិនិច្ឆ័យ​របស់ “CAMSOC” ក្នុងការ​ជ្រើសរើស​ជ័យលាភី​
    ៤. ជ័យលាភី​ត្រូវ​ផ្តល់​សិទ្ធិ​ប្រើប្រាស់ Logo-Mascot ជា​ស្នាដៃ​របស់​ជ័យលាភី​ផ្តាច់មុខ​ដល់ “CAMSOC”
    ៥. ជ័យលាភី​នឹង​ទទួលបាន​កិត្តិយស​ជា​ភ្ញៀវ​ពិសេស​របស់ “CAMSOC” ក្នុង​កម្មវិធី​ប្រកួត​កីឡា SEA Games ឆ្នាំ​២០២៣ និង​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី “CAMSOC” ។

​សូម​បេក្ខជន​ទាំងអស់​ត្រូវដាក់​ស្នាដៃ​របស់ខ្លួន​ជា​សំណៅ​ដើម​ដល់​លេខាធិការដ្ឋាន “CAMSOC” ក្នុង​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ឲ្យបាន​មុន​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ តាម​អាស័យដ្ឋាន​ដូចខាងក្រោម ៖

  • N° 1 : #១​ផ្លូវ ប៉ូឡូញ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​
  • H.P : ០៩៥ ៦៦៦ ៨១១ / ០៩៨ ៩៤៨ ៨៩១ / ០៨១ ៥៤៤ ៧៨៣
  • Email: chanthoeunor1991@gmail.com / simsreynin2017@gmail.com

​គួរ​រំលឹក​ថា ​គិត​ក្នុងពេល​បច្ចុប្បន្ននេះ ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ បាន​ដំណើរការ​ដល់​ឆ្នាំ​ទី ៣០ ហើយ ដែល​នឹង​ធ្វើឡើង​ក្នុង​ឆ្នាំ ២០១៩ នេះ នៅ​ប្រទេស​ហ្វីលីពីន និង ២​ឆ្នាំ​ទៅ​មុខ​ទៀត​គឺ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម មុន​ចូលដល់​កម្ពុជា នៅ​ឆ្នាំ ២០២៣៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114