ព័ត៍មានទាន់​ហេតុការណ៏
Search

នាយក​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ ចែករំលែក ចំណេះដឹង និង​បទពិសោធន៍​ស្ដីពី​ការងារ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដល់​សិក្ខាកាម នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា

ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ​២០១៩ នេះ លោក នាយក​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន អញ្ជើញ​ជា​វាគ្មិន​កិត្តិយស ធ្វើ​បាឋកថា ចែករំលែក ចំណេះដឹង និង​បទពិសោធន៍ លើ​ប្រធានបទ​ស្ដីពី​ការងារ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ជូន​ដល់​ថ្នាក់ដឹកនាំ និង​សិក្ខាកាម នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក នាយក​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​លើកឡើង​ថា បាឋកថា​នេះ ពិតជា​មាន​សា​រះ​សំខាន់ និង​មាន​តម្លៃ​ណាស់​សម្រាប់​កងកម្លាំង​នគរបាល​ជាតិ ជាពិសេស​សម្រាប់​កម្មសិក្សា​ការី​ទាំងអស់ ទទួលយក​ចំណេះដឹង​ថ្មីៗ និង​បទពិសោធន៍​ថ្មីៗ បន្ថែម​ទៀត​ទុកជា​មូលដ្ឋាន​ចំណេះដឹង​ក្នុងការ​យល់ដឹង ការងារ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​កសាង​ខ្លួន​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ល្អ ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​ថ្ង​អនាគត​។

លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ ក៏បាន​ជំរុញ​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍ វរសេនីយ៍ លោក លោកស្រី និង​កម្ម​សិក្សា​ការី​ទាំងអស់ យកចំណេះ​ដឹង​ដែល​បាន​សិក្សា​ទៅ​ចែករំលែក​បន្ត​ដល់​អង្គភាព​របស់ខ្លួន​ដើម្បី​ការអភិវឌ្ឍន៍​និង​ភាពល្អ​ប្រសើរឡើង​បន្ថែមទៀត​៕
វ​តី្ត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114