ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម​Wolves​រកបាន​ជ័យជំនះ​ដ៏​ចាំបាច់​លើ​ក្រុម Toronto​នៅ​ជើង​ទី​១​វគ្គ​កាត់សេចក្តី Europa League

​ក្រុម Wolves​បាន​បោះជំហាន​កាន់តែ​ជិត​ទៅរក​ដំណាក់កាល​ពូ​ល Europa League កាលពី​ថ្ងៃ​ព្រសហ្បតិ៍ ជាមួយ នឹង​ជ័យជំនះ​ជើង​ទី​១​វគ្គ​កាត់សេចក្តី Play-off គួរ​ឲ្យ​ចាប់អារម្មណ៍​៣-២​លើ​ក្រុម​ម្ចាស់ផ្ទះ Torino ។

ក្រុម​មកលេង​នៅ​ក្របខណ្ឌ Premier League​មួយ​នេះ ដែល​កំពុង​លេង​យុទ្ធនាការ​បាល់ទាត់​អឺរ៉ុប​ជា​លើកដំបូង​របស់​ពួកគេ ចាប់តាំងពី​ឆ្នាំ​១៩៨១​នោះ បានធ្វើការ​នាំមុខ​ទៅហើយ​ដោយសារ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​ពី​កីឡាករ Gleison Bremer នៅ​មុនពេល​បញ្ចប់​ការប្រកួត​តង់​ទី​១​។

​កីឡាករ Diogo Jota បានធ្វើ​ឲ្យ​ក្រុម Wolves​នាំមុខ​២-០​ក្រោយ​លេង​បាន​១​ម៉ោង ប៉ុន្តែ​កីឡាករ Lorenzo de Silvestri ដណ្តើមបាន​១​គ្រាប់​មកវិញ សម្រាប់​ក្រុម​អ៊ីតាលី នៅ​រយៈពេល​២​នាទី​ក្រោយមក​។

កីឡាករ Raul Jimenez បាន​ស្តា​ស្ថាន​ការ​វិញ​សម្រាប់​ក្រុម Wolves​ដើម្បី​ឲ្យ​ពួកគេ​នាំមុខ​២​គ្រាប់​ទៀត ក្រោយ​លេង​បាន​៧២​នាទី គឺ​នៅ​មុនពេល​ដែលមាន​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាករ Andrea Belotti សម្រាប់​ក្រុម Torino នៅ​ម៉ោង​ស្លា​ប់រស់ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​លេង​នៅ​ក្របខណ្ឌ Serie A​មួយ​នេះ មាន​ទឹកមាត់​លេប​បន្តិច​មកវិញ មុន​ការប្រកួត​ជើង​ទី​២ ធ្វើឡើង​នៅក្នុង​ទឹកដី Molineux នា​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ​។

គ្រូបង្វឹក​របស់​ក្រុម Wolves​លោក Nuno Espirito Santo បាន​និយាយប្រាប់​កាសែត Express and Star ថា វា​គឺជា​ការប្រកួត​ដ៏​ប្រកៀក​ប្រកិត​មួយ ។ វា​មិនទាន់​ហួសពេល​នោះទេ ដោយសារតែ​យើង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ដ៏​ស្វិតស្វាញ​មួយ​។

​ដោយឡែក ក្រុម Celtic ដែល​បាន​ជ្រុះ​ចេញពី​ការប្រកួត Champions League​ដោយ​ក្រុម Cluj មកពី​រ៉ូ
ម៉ា​នី បាន​យកឈ្នះ​ក្រុម​ស៊ុយអែត AIK ២-០​នៅក្នុង​ទឹកដី​របស់ខ្លួន៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114