ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម Juventus​ចាប់ផ្តើម​យុទ្ធនាការ Serie A​ដោយ​គ្មាន​វត្តមាន​គ្រូបង្វឹក​ថ្មី Sarri

​ក្រុម Juventus នឹង​ចាប់ផ្តើម​យុទ្ធនាការ Serie A​របស់​ពួកគេ​ជាមួយ​ក្រុម Parma​នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​បន្តដំណើរ​ឈ្នះ​ជើងឯក​មួយ​នេះ​ជាប់​កំណត់ត្រា ជា​លើក​ទី​៩​ជាប់ៗ​គ្នា ប៉ុន្តែ​ជាមួយនឹង​ទម្រង់​លេង​បាល់ទាត់​ផ្សេង ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី Maurizio Sarri ដែល​នឹង​អវត្តមាន​ពី​ការប្រកួត​បើកឆាក​នេះ ដោយសារតែ​ជំងឺ​គ្រុនផ្តាសាយ​ធ្ងន់​។

ការ​មក​ដល់​របស់​លោក Sarri​អាច​នឹង​នាំ​ឲ្យ​មាន​ចលាចល​នៅ​ក្រុម​នៅ​ទីក្រុង Turin​មួយ​នេះ ហើយ​និង​ការផ្លាស់ប្តូរ​ស្តាយ​លេង​ការពារ​នៅ​អ៊ីតាលី​។​

ក្រុម Napoli របស់លោក Carlo Ancelotti មិន​ធ្លាប់​ដែល​ឈ្នះ​ជើងឯក​មួយ​នេះ ចាប់តាំងពី​ឆ្នាំ​១៩៩០​មក ហើយ​ក្រុម​មួយ​នេះ នឹង​បើក​យុទ្ធនាការ​របស់​ពួកគេ​ជាមួយ​ក្រុម Fiorentina នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុងនោះ ក្នុង Inter Milan​របស់លោក Antonio Conte នឹង​ប៉ះ​ជាមួយ​ក្រុម​ទើប​ឡើង​តារាង Lecce នៅ​ថ្ងៃ​ចន្ទ​។

ដូចគ្នា​នឹង​លោក Sarri​ដែរ លោក Conte ដែល​បាន​ដឹកនាំ​ចុងក្រោយ​នៅ​ក្លិប Chelsea​ហើយ​និង លោក​Ancelott ធ្លាប់​ឈ្នះ​ជើងឯក Champions League៣​លើក​នោះ នឹងធ្វើ​ឲ្យ​កក្រើក​ក្របខណ្ឌ Serie A​ក្នុង​រដូវ​កាល​នេះ ដោយសារតែ​ពួកគេ​ទាំង​៣​នាក់ សុទ្ធតែជា​គ្រូបង្វឹក​លំដាប់​ពិភពលោក​ទាំងអស់​។

​សូម​បញ្ជាក់ថា លោក Sarri បាន​បន្តវេន​ពី​លោក Massimiliano Allegri ដែល​ស្ទីល​គ្រប់គ្រង​ក្រុម​របស់លោក​លែង​ត្រូវការ បើទោះបីជា​លោក​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក​ក្នុងស្រុក​រយៈពេល​៥​ឆ្នាំ​ក៏ដោយ។

ក្រុម Juventus បាន​កំណត់​គោលដៅ​រួចជាស្រេច​ក្នុងការ​ឈ្នះ​ជើងឯក Serie A​ជា​លើក​ទី​៣៦​របស់ខ្លួន ប៉ុន្តែ​គោលដៅ​សំខាន់​របស់​ពួកគេ គឺ​ជើងឯក Champions League​ដែល​ពួកគេ​មិន​ធ្លាប់​ដែល​ឈ្នះ​ទាល់តែសោះ ចាប់តាំងពី​ឆ្នាំ​១៩៩៦​រហូតមក​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114