ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​កិនស្រូវ​កែច្នៃ​២​គ្រឿង​ បុក​គ្នា​ក្រឡាប់​បះជើង បណ្តាល​ឲ្យ​ក្មេង​ប្រុស​ម្នាក់​របួសធ្ងន់

កំពង់ឆ្នាំង ៖ ក្មេង​ប្រុស​ម្នាក់​ បាន​រង​របួសធ្ងន់ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​រថយន្ត​កិនស្រូវ​កែច្នៃ​២​គ្រឿង​បុក​គ្នា ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​នៅ​ចំណុច​ច្អ​ក់ ស្ថិត​ក្នុង​ភូមិ​ឯលិច ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​៖ ក្នុងករណី​គ្រោះថ្នាក់​នេះ គឺ​មាន​រថយន្ត​កែច្នៃ​(​កិនស្រូវ​) ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ ឈ្មោះ រ៉េ​ន ស៊ី​ម៉េ​ត ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង បាន​បុក​ជាមួយ​រថយន្ត​កែច្នៃ​(​កិនស្រូវ​)​ដូចគ្នា០១​គ្រឿង​ផ្សេងទៀត ពណ៌​ត្រួយ​ចេក​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ ឈុត ច​ន្ដា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ដោយមាន​អ្នករួម​ដំណើរ​០១​នាក់ ឈ្មោះ ស្រឿ​ន ឌី​ន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​អ្នកបើកបរ ក្នុង​ដំណើរ​ស្រប​ទិស​គ្នា។ នៅក្នុង​ហេតុការណ៍​នេះ បណ្ដាល​ក្មេង​ប្រុស​ត្រូវជា​កូនរង​របួសធ្ងន់ ចំណែក​យានយន្ត​កែច្នៃ​ទាំង​០២​គ្រឿង បាន​ខូចខាត​ស្រាល។

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ ដឹកបញ្ជូន​យក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​កំពង់លែង។ ដោយឡែក​រថយន្ត​កែច្នៃ​ទាំងពីរ​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​អូន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់លែង រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕

ដោយ ៖ ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114