ព័ត៍មានទាន់​ហេតុការណ៏
Search

អគារ​រោងចក្រ​ផលិត​ពូក​ ដែល​រង​ការ​ឆេះ​បំផ្លាញ​ ត្រូវ​សម្រេច​វាយចោល​ទាំងអស់

ភ្នំពេញ ​៖ ​លោក​ជា វង្ស​ចិន្តា ប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​មានជ័យ​ បាន​ឲ្យ​កម្ពុ​ជា​ថ្មី​ដឹង​ថា អគារ​រោងចក្រ​ផលិត​ពូក​ ដែល​រង​ការ​ឆេះ​បំផ្លាញ​នេះ ​គឺ​ត្រូវ​សម្រេច​វាយចោល​ទាំងអស់​ ព្រោះ​កម្លាំង​របស់​ព្រះ​អគ្គី ​បានធ្វើ​ឲ្យ​ប្រេះ​ជញ្ជាំង​សឹង​ទាំងស្រុង។ ដូច្នេះ​មិន​អាច​ប្រើប្រាស់​បាន​ទៀត​ឡើយ។

លោក​ប្រធាន​ការិយាល័យ​ បាន​បញ្ជាក់​ទៀត​​ថា ​គណៈកម្មការ​ចម្រុះ ​ដែល​ចុះ​មក​ពិនិត្យមើល​ស្ថានភាព​គ្រោះ​អគ្គិភ័យ​នេះ​ ក៏មាន​មន្ត្រី​ជាន់ខ្ពស់​មកពី​ក្រសួង​ដែនដី​នគររូបនីយកម្ម​ និង​សំណង់​ទៀតផង​​ ហើយ​ផ្ទៃដី​របស់​ម្ចាស់​រោងចក្រ​ផលិត​ពូក​កំពុង​ធ្វើ​អាជីវ​កម្ម​នេះ​ មាន​ទំហំ​រហូតដល់​១០៤៧៥​ម៉ែត្រការ៉េ​ឯណោះ។

គួរ​បញ្ជាក់​ថា​ នៅ​វេលា​ម៉ោង​១៥​រសៀល​ថ្ងៃ​ទី​២៤ ​ខែ​សីហា​នេះ​ គ្រឿងចក្រ​ចំនួន​៣​គ្រឿង​ក្នុង​ចំណោម​ចំនួន​៤​គ្រឿង​ កំពុង​ឈូស​ឆាយ​អគារ​ជុំ​វិញ​អគារ​ខ្ពស់​ជាងគេ​នោះ​ហើយ​។​ ចំពោះ​សកម្មភាព​ឈូស​ឆាយ​នេះ ​គឺ​ផ្នែក​ជំនាញ ​បាន​ធ្វើ​ឡើង​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត​ព្រោះ​ខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស៕

ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114