ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់ខ្លួន​ ប្ដី​ប្រពន្ធ​២នាក់​ ពាក់ព័ន្ធ​ករណី​ចេញ​សែក​ស្អុយ​៦៥​ម៉ឺន​ដុល្លារ​

ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​២នាក់ ត្រូវ​បាន​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់​ចាប់ខ្លួន ​បញ្ជូន​ឡើង​តុលាការ​នា​រសៀល​ថ្ងៃ​ទី​២៤​ សីហា ឆ្នាំ​២០១៩​នេះ ពាក់ព័ន្ធ​ករណី​ចេញ​សែក​គ្មាន​ប្រាក់​ចំនួន​៦៥​ម៉ឺន​ដុល្លារ ( មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែ​លអាច​ជួញ​ដូង​បាន )។

ជនជាប់ចោទ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ពេជ្រ សំណាង អាយុ​៥៤​ឆ្នាំ ( ប្ដី ) និង​ប្រពន្ធ​ឈ្មោះ កែវ ស្រី អាយុ​៥២ ឆ្នាំ ទាំ​ង​២នាក់​ប្ដី​ប្រពន្ធ​រស់នៅ​ផ្ទះ​លេខ ១​អា​បេ ផ្លូវ ២០០៤ ក្រុម​២០ ភូមិ​ត្រពាំង​ឈូក សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ។

ប្រភព​ព័​ត៌​មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ​ទាំងពីរ​នាក់​ខាងលើ ត្រូវបាន​ចាប់​ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន​របស់លោក កី ម៉ា​នេ​រ៉ា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ចោទប្រកាន់​ឈ្មោះ ពេជ្រ សំណាង​និង​កែវ ស្រី ពីបទ មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧ​បក​រណ៍​ដែ​លអាច​ជួញដូរ​បាន ប្រព្រឹត្ត​កាលពី​ថ្ងៃទី ២១​កុម្ភៈ ឆ្នាំ​២០១៧ បទល្មើស​ដែលមាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្ដីពី​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន នៃប្រតិបត្តិ​ការទូទាត់​ប្រាក់។

ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​បាន​បញ្ជាក់ថា ចៅក្រម​ស៊ើប​សួរ​បានចេញ​ដីកា​បង្គាប់​ឲ្យឈ្មោះ ពេជ្រ សំណាង និង​ឈ្មោះ កែវ ស្រី ចូលខ្លួន​មក​តុលាការ​ដើម្បី​បំភ្លឺ ប៉ុន្តែ​នគរបាល​យុ​ត្តិ​ធម៌​បាន​បញ្ជាក់​ថា ជនសង្ស័យ​មិនមាន​វត្តមាន​ក្នុង​មូលដ្ឋាន និង​ដើម្បី​ធានា​ឲ្យ​កា​រស៊ើប​សួរ​មាន​តម្លាភាព​និង​យុ​ត្តិ​ធម៌ តុលាការ​សម្រេច​ឲ្យ​សមត្ថកិច្ច​នាំខ្លួន​ជន​ត្រូវ​ចោទ​មក​ប្រគល់​ឲ្យ​តុលាការ​ដើម្បី​ចាត់​ការ​តាមច្បាប់។ ឥឡូវនេះ​ជនជាប់ចោទ​ត្រូវបាន​បញ្ជូន​មកកាន់​តុលាការ​ហើយ​ដើម្បី​ធ្វើការ​សាកសួរ៕
មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114