ព័ត៍មានទាន់​ហេតុការណ៏
Search

លោកស្រី ពេ​ជ ចន្ទ​មុន្នី និង​ប្រធាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ចុះ​ពិនិត្យ​ការសាងសង់​ផ្ទះ និង​សួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ដោយសារ​អគ្គីភ័យ​នៅ​សង្កាត់​ស្ទឹងមានជ័យ

ភ្នំពេញ​៖ លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត និង​លោក scott Neeson ប្រធាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF) រួម​និង​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ការសាងសង់​ផ្ទះ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​សួរសុខទុក្ខ​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​អគ្គីភ័យ​កាលពី​ខែ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ​នៅ​សង្កាត់​ស្ទឹងមានជ័យ និង​បានប្រគល់​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CFF) នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា នេះ​គឺជា​ការយកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​ការសិក្សា​រៀនសូត្រ​របស់​ក្មួយៗ ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​កន្លងមកនេះ​បាន​គ្រឿងឧបភោគ​បរិភោគ សម្លៀកបំពាក់ សម្ភារ​សិក្សា​ជូន​ដល់​ក្មួយៗ​នៅក្នុង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF)​។ លើសពីនេះ ប្រជាពលរដ្ឋ​បុគ្គលិក និង​ក្មួយៗ​នៅក្នុង​អង្គការ​នេះ ក៏​ទទួលបាន​ការព្យាបាល​ពី​សំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

​លោក scott Neeson ប្រធាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ជំនួសមុខ​ឲ្យ​អាណាព្យាបាល និង​ក្មួយៗ​នៅក្នុង​អង្គការ​ទាំងមូល​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​ការសិក្សា​រៀនសូត្រ​របស់​ក្មួយៗ​តាមរយ​:​ការផ្តល់​គ្រឿងឧបភោគ​បរិភោគ សម្លៀកបំពាក់ សម្ភារ​សិក្សា​ជូន​ដល់​ក្មួយៗ​នៅក្នុង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF) និង​ការព្យាបាល​ពី​សំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) នាពេល​កន្លងមក​។​

សូម​រំលឹកថា កាលពី​ថ្ងៃទី​១៧ ខែ​មិនា ឆ្នាំ​២០១៩ កន្លងទៅ​ប្រជាពលរដ្ឋ​ចំនួន​៥២ គ្រួសារ​ក្រោម​ការគ្រប់គ្រង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) បាន​រងគ្រោះ​ដោយសារ​អគ្គីភ័យ បានទទួល​ផ្ទះ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ផ្ទះ​ទាំងអស់នេះ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​សាងសង់​៕
សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114