ព័ត៍មានទាន់​ហេតុការណ៏
Search

មូលនិធិ​ចក្ខុ​ខ្មែរ​សហការ​ជាមួយ​ធនាគារ​មេ​យ​ប៊ែ​ង​រួមគ្នា​លើកកម្ពស់​សុខភាព​ភ្នែក​ដល់​ពលរដ្ឋ​ក្រីក្រ​កម្ពុជា​

ភ្នំពេញ ​៖ ​ក្រុមការងារ​មូលនិធិ​ចក្ខុ​ខ្មែរ​ដែលមាន​គ្រូពេទ្យ​មកពី​ប្រទេស​អួ​ស្ត្រា​លី​សហការ​ជាមួយ​និយោជិត​ស្ម័គ្រចិត្ត​របស់​ធនាគារ​មេ​យ​ប៊ែ​ង ជាង​៣៥០​នាក់ បានរួម​គ្នា​លើកកម្ពស់​សុខភាព​ភ្នែក​តាមរយៈ​ការពិនិត្យ​និង​វះកាត់​ភ្នែក​ជួន​ដល់​ពលរដ្ឋ​ក្រីក្រ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។​

​កម្មវិធី​នេះ​មាន​ឈ្មោះថា​ទិវា​ទំនួល​ខុសត្រូវ​សង្គម​របស់​សម្ព័ន្ធ ធនាគារ មេ​យ​ប៊ែ​ង លើក​ទី​១០​បាន​បង្កើត​ដើម្បី​យកចិត្តទុកដាក់​ដល់​ម​នុស្ស​ជាតិ​ទូទាំង​ពិភពលោក​។​សម្រាប​ប្រទេស​កម្ពុជា​បានរៀបចំ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​ក្រោម​បេសកកម្ម “​ក្តីសង្ឃឹម​ថ្មី នៃ​ចក្ខុ​” ដែល​ផ្តោតលើ​សរសរ​ស្តម្ភ ការរស់នៅ​ប្រកបដោយ​សុ​ខុ មាល​ភាព របស់​សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង​។​

​នៅក្នុង​ឆ្នាំនេះ និយោជិត​ស្ម័គ្រចិត្ត​របស់​ធនាគារ មេ​យ​ប៊ែ​ង នឹង​អនុវត្ត​បេស​សកម្ម​នេះ​នៅ​ទីតាំង​៥​ផ្សេងៗ​គ្នា​នៅ​ទូទាំងប្រទេស​ដែល​នឹង​អាច​ផ្តល់​គុណប្រយោជន៍​ដល់​ប្រជាជន​ប្រមាណ​ជា​១.០០០​នាក់ តាមរយៈ​ការវះកាត់ និង​ការលើកកម្ពស់​ការយល់​ដឹង​អំពី​ការថែរក្សា​សុខភាព​ភ្នែក ។​

​លោក ដា​តុ ហា​នី​វ ស៊ូ​អា​ឌី នាយក​ប្រតិបត្តិ​របស់​ធនាគារ មេ​យ​ប៊ែ​ង បាន​និយាយថា ការផ្តួចផ្តើម​នេះ គឺជា​ការសហការ​រវាង​ធនាគារ មេ​យ​ប៊ែ​ង និង​មូលនិធិ​ចក្ខុ​ខ្មែរ ដែល​ផ្តោតលើ​បេស​សកម្ម​លុបបំបាត់​នូវ​ពិការភាព​ផ្នែក​ចក្ខុ ដែល​អាច​ជៀសបាន​តាម​រយៈ​ការពិនិត្យ និង​វះកាត់ ជូន​ដល់​ប្រជាជន​ក្រីក្រ​។ ការងារ​ស្ម័គ្រចិត្ត​នៅថ្ងៃនេះ គឺជា​កិច្ច​ចាប់ផ្តើម​សម្រាប់​គំនិត​ផ្ដួចផ្ដើម​នេះ ហើយ​ការងារ​ស្ម័គ្រចិត្ត​របស់​និយោជិត របស់​ធនាគារ មេ​យ​ប៊ែ​ង​នឹង​បន្ត​រហូត​ពេញ​មួយឆ្នាំ​។​

​លោក​ដា​តុ ហា​នី​វ បាន​បន្តថា​«​និយោជិត​របស់​យើង នឹងធ្វើ​ការស្ម័គ្រចិត្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ សូ​វៀត ដើម្បី​ជួយ​ដល់​ក្រុមការងារ​មូលនិធិ​ច​ក្ខ​ខ្មែរ ក្នុងការ​ពិនិត្យ និង​វះកាត់​ភ្នែក ពី​បណ្តា​គ្រូពេទ្យ​មកពី​ប្រទេស​អូស្ត្រាលី​។ និយោជិត​របស់​យើង​មួយ​ក្រម​ផ្សេងទៀត នឹងធ្វើ​ការផ្សព្វផ្សាយ​អំពី​ការថែរក្សា​សុខភាព​ភ្នែក នៅ​អង្គការ​លើកស្ទួយ​ប្រជាពលរដ្ឋ (​ភី​អាយ​អូ​) នៅ​តំបន់​ស្ទឹងមានជ័យ និង​បណ្តា​ខេត្ត​ចំនួន​៤​ផ្សេងទៀត​»​។​

​មិនមែន​តែ​ប្រទេស​កម្ពុជា​នោះទេ​ក្រៅពីនេះ ក៏មាន​គម្រោង​ជាច្រើន​ផ្សេងទៀត ដែល​ត្រូវ​បានគ្រោង​នឹង​អនុវត្ត​នៅ​ទូទាំង​បណ្តាញ​សម្ព័ន្ធ ធនាគារ មេ​យ​ប៊ែ​ង​។​ក្នុងនោះ និយោជិត​នៃ​ធនាគារ មេ​យ​ប៊ែ​ង ឥណ្ឌូនេស៊ី មាន​គម្រោង​លើកកម្ពស់​ការយល់ដឹង​អំពី​ការអភិរក្ស​បរិស្ថាន ដោយមាន​សកម្ម​ភាពជា​ច្រើន​បន្តបន្ទាប់​ទៀត នៅតាម​តំបន់​ឆ្នេរសមុទ្រ សាលារៀន និង​មណ្ឌល​កុមារកំព្រា ក៏ដូចជា​មជ្ឈមណ្ឌល​អ​ភិ​វឌ្ឍន៍​សហគមន៍ ដែល​បានជ្រើសរើស ដើម្បី​អប់រំ​សាធារណៈជន លើ​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​ការគ្រប់គ្រង​សំរាម​ប្លា​ស្ទិ​ក​ផងដែរ​។​សិក្ខាសាលា​ជាមួយនឹង​ក្រុម​កុមារ ដែល​មកពី​មជ្ឈមណ្ឌល​កុមារី​កំព្រា និង​កុមារ​ដែលមាន​ជីវភាព​ខ្វះខាត ដែល​ស្ថិតក្រោម​។​

​នៅតាម​កន្លែង​ផ្សេងៗ​ទៀត​ជុំវិញ​ពិភពលោក និយោជិត​របស់​ធនាគា​រ មេ​យ​ប៊ែ​ង ដែល​ស្ថិតនៅក្នុង​តំបន់​ទាំងនោះ រួមមាន​ទីក្រុង​ឡុង​ដ៏ រហូត​ទៅដល់​តំបន់ LABUAN បាន​ចូលរួម​យ៉ាង​ពេញទំហឹង ក្នុងការ​ផ្តួចផ្តើម​នានា ដែល​រួមមាន កម្មវិធី​ផ្តល់​ការយល់ដឹង​អំពី​បរិស្ថាន ការបង្រៀន​កុមារ និង​ការចែករំលែក​ពី​បំ​និ​ន​ជីវិត ការធ្វើផែនការ​ហិរញ្ញវត្ថុ ការ​ចំណាយពេល​ជាមួយនឹង​ក្រុមមនុស្ស​ចាស់ជរា និង​ក្មេង​កំព្រា និង​ការ​ជម្រុញ​លើកទឹកចិត្ត​ដល់​ជនពិការ និង​ជន​ដែល​បាត់បង់​ឱកាស​។​ល​។​

​ដើម្បី​ជា​កិច្ច​ផ្សារភ្ជាប់​ទៅនឹង​ទិវា​ទំនួល​ខុសត្រូវ​សង្គម​របស់​សម័ន ធនាគារ មេ​យ​ប៊ែ​ង លើក​ទី​១០ និ​យោ ជិត​របស់ ធនាគារ​មេ​យ​បែង ទូទាំង​ពិភពលោក​ប្រមាណ​ជាង ២២.០០០​នាក់ បាន​បង្កើត​នូវ​គំនិត​ផ្តួចផ្តើម​នានា ដែល​ផ្តល់នូវ​គុណប្រយោជន​ដល់​សហគមន៍ និង​បរិស្ថាន​នានា ដែល​ពួកគាត់​កំពុង​ធ្វើ​ប្រតិបត្តិការ និង​រស់នៅ ចាប់ពី​ថ្ងៃទី​២៤ ខែសីហា រហូតដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​។​

នេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ពេញ​មួយឆ្នាំ​របស់​និយោជិត ធនាគារ មេ​យ​ប៊ែ​ង ក្នុងការ​បង្កើត​នូវ​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ចីរភាព​នានា ដែល​នឹង​រួមចំណែក​ជួយ​ដល់​ការរស់នៅ​ដល់​ប្រជាជន​ប្រមាណ​ជា ១៤.០០០​នាក់ នៅ​១៤​ប្រទេស​។​

​លោកស្រី ណូ​រ៉ា ម៉ា​ណាវ នាយិកា នាយកដ្ឋាន​ធនធានមនុស្ស នៃ​សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង បាន​មានប្រសាសន៍ថា​ការ​ប្រារព្ធ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​ជា​លើក​ទី​១០​នេះ បានបង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​មិន​រាថយ​របស់​សម្ព័ន្ធ​ធនាគារ ក្នុងការ​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ការរស់នៅ​របស់​សហគមន៍ និង​ថែរក្សា​បរិស្ថាន​ជុំវិញ​របស់​មនុស្សជាតិ ឲ្យ​ស្របទៅនឹង​បេសកកម្ម​របស់​យើង​ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​អរិយ្យ​ភាព​។​

​លោកស្រី​បានលើកឡើង​បន្ថែមថា​« ការសម្រេច​ឲ្យ​បាន​នូវ​ការផ្តួចផ្តើម​ប្រកបដោយ​ចីរភាព​ទៅលើ​សហគមន៍ និង​រិ​ស្ថាន ត្រូវបាន​ចាត់ទុកជា​មូលដ្ឋានគ្រឹះ​របស់​សម្ព័ន្ធ​ធនាគារ ចាប់តាំងពី​ការបង្កើត​នៅ​ឆ្នាំ​១៩៦០​មកម្ល៉េះ​។ ទិវា​ទំនួល​ខុស​ត​វ​សង្គម​ជាស​កល​របស់ ធនាគារ មេ​យ​ប៊ែ​ង លើក​ទី​១០​នេះ បានបញ្ជាក់​ឲ្យ​កាន់តែច្បាស់​នូវ​តួនាទី​របស់​ធនាគារ ក្នុងការ​ផ្តល់ឱកាស​ឲ្យ​និយោជិត បានបង្ហាញ​នូវ​ការខិតខំ​ប្រឹងប្រែង និង​ការចំនាយ​ពេលវេលា ដើម្បី​បង្កើត​នូវ​គំនិត​ផ្តួចផ្តើម​នានា​ដែល​បាន​បង្កើត​នូវ​ឥទ្ធិពល​ជា​វិជ្ជមាន និង​រយៈពេល​វែង​»​។​

​គួរ​បញ្ជាក់ថា​តាមរយៈ​មូលនិធិ​ធនាគារ មេ​យ​ប៊ែ​ង ក៏ដូចជា​កម្មវិធី​ស្ម័គ្រចិត្ត​របស់​និយោជិត​នានា យើង​ឃើញថា​មានការ​ផ្សារភ្ជាប់​យ៉ាងខ្លាំង​រវាង​សហគមន៍​នីមួយៗ ដែលមាន​ប្រវត្តិ​វប្បធម៌ និង​ភូមិសាស្ត្រ​ខុសគ្នា ដើម្បី​បុព្វហេតុ​ដ៏​ប្រសើរ​មួយ​នេះ​។​ការផ្តួចផ្តើម​ទាំង​១១៦​នា​ឆ្នាំនេះ បាន​បង្កើន​នូវ​ចំណង​ដ៏​រឹងមាំ​របស់​និយោជិត​នៃ​ធនាគារ មេ​យ​ប៊ែ​ង ក្នុងការ​គៀងគរ​ឲ្យ​មានការ​ចូលរួម​របស់​សាធារណៈជន ក្នុង​ទំនួល​ខុសត្រូវ​សង្គម តាមរយៈ​កិច្ចការ​សង្គម៕

សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114