ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងត្បូង​បន្ទោស​ជប៉ុន​ខ្លាំងៗ ខណៈ​ការ​ដក​ចេញពី​បញ្ជី​សត្រូវ​ចាប់ផ្ដើម​អនុវត្ត

កាលពី​ថ្ងៃ​ពុធ​នេះ ប្រទេស​កូរ៉េខាងត្បូង ​បានដាក់​ការស្តីបន្ទោស​ទៅដល់​ប្រទេស​ជប៉ុន​ចំពោះ​ការទម្លាក់​ឋានៈ​ពាណិជ្ជកម្ម​របស់​ក្រុង​សេ​អ៊ូ​ល ​ដែល​ចាប់ផ្ដើម​ចូល​ជា​ធរមាន និង​បាន​ចោទប្រកាន់​នាយករដ្ឋមន្ត្រី Shinzo Abe ថា​បាន​ចាត់ទុក​ប្រទេសជិតខាង​មួយ​នេះ​ជាស​ត្រូវ​ទៅវិញ​។​

​មតិ​នេះ​គឺជា​ការលើកឡើង​ចុងក្រោយ​ក្នុង​ជម្លោះ​ដ៏​ជូរចត់​មួយ​ដែល​កើតចេញពី​ជម្លោះ​ការទូត​ដ៏​រ៉ាំរ៉ៃ​ជុំវិញ​ការបង្ខិតបង្ខំ​កម្លាំង​ពលកម្ម​របស់​ជប៉ុន​ក្នុងអំឡុងពេល​អាណានិគម​របស់ខ្លួន​លើ​ឧបទ្វីប​កូរ៉េ​ពី​ឆ្នាំ​១៩១០ ដល់​១៩៤៥​។​

​រឿងនេះ​ក៏​កើតឡើង​នៅពេលដែល ក្រុង​តូ​ក្យូ​បាន​ដក​ប្រទេស​កូរ៉េ​ចេញពី​បញ្ជី​ស​របស់ខ្លួន​ក្នុងនាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ដែល​គួរឱ្យ​ទុកចិត្តបាន​ចូល​ជា​ធរមាន ដែល ក្រុង​សេ​អ៊ូ​ល​បាន​មុខ​ប្រកាស​រួចទៅហើយ​ថា ខ្លួន​នឹង​ទទួលយក​មកវិញ ហើយ​កាលពី​សប្តាហ៍​មុន​ក៏បាន​លើកឡើងថា ខ្លួន​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​មួយ​ក្នុងការ​ចែករំលែក​ព័ត៌មាន​យោធា​ជាមួយ​ជប៉ុន ដោយ​បង្កើន​ការព្រួយបារម្ភ​ជាខ្លាំង​ក្នុង​ក្រុង​វ៉ាស៊ីនតោន​ដែលមាន​សន្ធិសញ្ញា​សន្តិសុខ​ជាមួយ​ប្រទេស​ទាំងពីរ​។​

​លោក​Kim Hyun-chong​មន្ត្រី​សន្តិសុខ​ជាតិ​នៅឯ​វិមាន Blue House បាន​និយាយថា “​លោកនាយក​រដ្ឋមន្ត្រី Abe​បាន​អត្ថាធិប្បាយ​ពីរដង​មកហើយ​ថា ប្រទេស​កូរ៉េ​មិនអាច​ទុកចិត្តបាន និង​កំពុង​ចាត់ទុក​ពួកយើង​ដូចជា​ពួក​សត្រូវ​អ៊ីចឹង​” ។​

​ជាមួយគ្នានេះ ក្រសួងការបរទេស​ក្រុង​សេ​អ៊ូ​ល​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ជប៉ុន​ដើម្បី​ធ្វើការ​តវ៉ា​ចំពោះ​ការដក​ចេញពី​បញ្ជី​ស​នេះ​៕ AFP

​ដោយ តរុណី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114