ព័ត៍មានទាន់​ហេតុការណ៏
Search

កម្មវិធី X Factor Cambodia ឧបត្ថម្ភ​ធំ​ពី វើក WURKZ ចម្រាញ់​បាន​ជើង​ខ្លាំង ១៦​នាក់​ហើយ សម្រាប់​វគ្គ​ផ្សាយ​បន្ត​ផ្ទាល់​នេះ

បន្ទាប់ពី​ឆ្លងកាត់​វគ្គ​ជម្រុះ​អស់​រយៈពេល​៥​ខែ កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក X Factor Cambodia នាំមក​ជូន​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ នឹង​បង្ហាញមុខ​បេក្ខជន​ទាំង​១៦​រូប លើ​ឆាក​ផ្សាយ​ផ្ទាល់​នៅ​ស្ទូ​ឌី​យោ​ហង្ស​មាស ក្នុង​ផ្សារ​ទំនើប​អេ​អន​ម៉​ល​សែន​សុខ នៅ​ថ្ងៃទី​០១ ខែកញ្ញា សប្តាហ៍​នេះ។

កម្មវិធី​នេះ នឹង​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV ចាប់ពី​ម៉ោង​៨​យប់​តទៅ​។ បេក្ខជន​ខ្លាំង​ទាំង​១៦​រូប​ដែល​ឈានដល់​វគ្គ​នេះ​រួមមាន​៖​ធឿន លី​លី​, ជាតិ សុ​ច្ចកា​, ថា​ន់ នឿ​ថង​, កែវ ចាន់​ដាលីន​, សំ សុវណ្ណារ៉ា​ក់​, គឿន នភាល័យ​, ចាន់ សុ​បញ្ញា​, គង់ ចំរើន​, ឆុន បា​លូ​, ថុ​ន ស្រី​យ៉ា​, ង៉ូ​ត សិលា​, ចាន់ កូ​ម៉ែន និង​ក្រុម JMB, X Fighter, TMT,X2B ។​

គួរ​រំលឹក​ផងដែរ​ថា បេក្ខជន​ទាំង​១៦​រូបនេះ​ត្រូវបាន​ជ្រើសរើស​យ៉ាង​ស្វិតស្វាញ​ពី​វគ្គ​មុន Judge’s Houses ដែល​បាន​ជម្រុះ​បេក្ខជន​អស់​៨​រូប​។ ដើម្បី​ទទួលបាន​សំបុត្រ​ចូល​ទស្សនា​ផ្ទាល់​ដោយ​ឥតគិតថ្លៃ សូម​តាមដាន​ហ្វេ​ស​ប៊ុ​ក​ផេ​ករ​បស់​វើក WURKZ https://www.facebook.com/WurkzCambodia/ ឬ ចូល​ទស្សនា​ស្តង់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​នៅ​ថ្ងៃ​ប្រកួត​ផ្ទាល់​ស្ថិតនៅ​ជាន់​ផ្ទាល់​ដី​ដើម្បី​ឈ្នះ​សំបុត្រ​ចូល ទស្សនា​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មកកាន់​លេខ 086 314 555៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114