ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​ចិន​ម្នាក់​ ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​សណ្ឋាគារ​អាស៊ី

ភ្នំពេញ​ ៖​ បុរស​ជនជាតិ​ចិន​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ចុះ​ពិនិត្យ។

ហេតុការណ៍​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​០០​នាទី​ថ្ងៃ​ទី​៣០ ​ខែសីហា ​ឆ្នាំ​២០១៩​នៅ​ចំណុច​សណ្ឋាគារ អាស៊ី​(ASIA HOTEL) បន្ទប់​លេខ​៤២១ ជាន់​ទី​៤ អាគារ​លេខ​១៧០ ផ្លូវ​លេខ​៩៣ (​មហាវិថី​ព្រះមុន្នីវង្ស​) កែង​ផ្លូវ​១៣៦ ភូមិ​៤ សង្កាត់ ផ្សារ​ថ្មី​ទី​២ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​សព​ឈ្មោះ​GU YONGDE ជនជាតិ​ចិន (Chines) ភេទ​ប្រុស អាយុ​៧១​ឆ្នាំ មុខរបរ ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ​G៣៩៣១២៦១១​ស្នាក់នៅ​សណ្ឋាគារ​កើតហេតុ។ ក្រោយពី​សភាពការណ៍​កើតឡើង ​កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​ បាន​ចុះ​ដល់ និង​គ្រប់គ្រង​កន្លែង​កើតហេតុ​ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​ ការិយាល័យ​ បច្ចេកទេស​វិឡា​សាស្ត្រ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ការិយាល័យ​ស៊ើប​អង្កេត និង​អនុវត្ត​​​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ និង​លោកគ្រូ​ពេទ្យ​កោសលវិច័យ​រាជធានី ដើម្បី​បង្កើត​គណៈកម្មការ​ធ្វើការ​ត្រួត​ពិនិត្យ​កោសល្យវិច័យ​ពិនិត្យ​សព។

ជា​លទ្ធផល​តាម​ការពិនិត្យ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​នង សុវណ្ណ​រ័ត្ន​ និង​ការិយាល័យ ជំនាញ​បច្ចេកទេស​ បាន​បញ្ជាក់​ថា សព​ស្លាប់​ដោយសារ​ជំងឺ​មហារីក​សួត។ នៅ​កន្លែង​កើតហេតុ​សម្ភារៈ​សព​រួមមាន លិខិតឆ្លងដែន​ចំនួន​០១​ក្បាល ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​កាត​ធនាគារ​(ATM)​ចំនួន​០១​សន្លឹក​អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ចំនួន​០១​សន្លឹក​ប័ណ្ណបើកបរ​រថយន្ត​ខ្មែរ ចំនួន​០១​សន្លឹក​លុយ​ដុល្លារ​អាមេរិក​ ចំនួន​៦០០​ដុល្លារ​នាឡិកា​ដៃ​ចំនួន​០៤​គ្រឿង ​និង​វ៉ា​លី​ចំនួន​០១​និង​ខោអាវ​មួយ​ចំនួន​បាន​ប្រគល់​អោយ ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិ​​​វិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រក្សាទុក។

ក្រោយពី​ពិនិត្យ​រួច​ខាង​ជំនាញ​បច្ចេកទេស​ បាន​ដឹក​សាកសព​យក​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ៕

រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114