ព័ត៍មានទាន់​ហេតុការណ៏
Search

រឿងរ៉ាវ ស៊ូ​លី និង​អន្ទិត កក្កដា សោ​ភ័​ណ្ឌ ធ្វើ​ឲ្យ​តារា​កំពូល​ទើស ម៉ៃ​សុគន្ធ នៅ​មិន​ស្ងៀម​ចេញមុខ​និយាយ​ចំៗ​តែម្ដង​

ភ្នំពេញ ​៖​ តារា​ចម្រៀង​ជាប់​ងារ​តារា​កំពូល​ទើស​គ្មាន​រើសមុខ​ម្ចាស់​បទ គូទ​ឆ្កែ លោក ម៉ៃ សុគន្ធ ដោយសារតែ​អត់​ទ្រាំ​លែង​ បាន​នូវ​សកម្មភាព​នៃ​ការ​បកអាក្រាត​គ្នា​រវាង​តារា​ហ្វេ​ស​ប៊ុ​ កញ្ញា ពេជ្រ ស៊ូ​លី និង​អន្ទិត កក្កដា សោ​ភ័​ណ្ឌ ដែល​ហ៊ុមព័ទ្ធ​ដោយ​រឿងរ៉ាវ​អាស្រូវ​មួយ​ចំនួន​គ្រា​នៅ​ជា​សង្ឃ​ និង​ក្រោយ​ពេល​សឹង​រួច​នោះ​ លោក​ក៏បាន​ចេញមុខ​និយាយ​ចំៗ​លើ​អ្នក​ទាំងពីរ​ដោយ​មិន​ប្រកាន់​ជំហរ​នៅ​ខាង​ណា​ឡើយ​។​

ការចេញមុខ​របស់​តារាចម្រៀង ​លោក ម៉ៃ សុគន្ធ នាពេលនេះ​ស្របគ្នា​ដែល​ស្រី​ស្រស់ ស៊ូ​លី ជា​បន្ត​បន្ទាប់​នៅលើ​Account Facebook​របស់​នាង​តែងតែ​ធ្វើការ​Live​វីដេអូ​បកអាក្រាត​ដោយ​មិន​សំចៃមាត់​លើ​អន្ទិត កក្កដា ទាក់ទង​នឹង​វិធីសាស្ត្រ​ដែលមាន​ក្បូន​គម្ពីរ​បោក​មហាជន​តាំងពី​គ្រា​នៅ​ជា​ព្រះសង្ឃ​រហូត​ពេល​លាក​ចាក​សិក្ខាបទ​។ ​ប៉ុន្តែ​ទន្ទឹមគ្នា ​នៃ​ការ​ចេញមុខ​បក​អា​ក្រាត​ពី​កលល្បិច​របស់​អន្ទិត កក្កដា នេះដែរ​ ក៏មាន​មតិ​មួយចំនួន​គាំទ្រ ស៊ូ​លី និង​ខ្លះទៀត​មិន​គាំទ្រ​ដោយ​ប្រកាន់​ជំហរ​នៅ​ខាង​អន្ទិត កក្កដា។​

​ដោយសារ​តែ​រឿងហេតុ​នេះហើយ​ទើប​ធ្វើ​ឲ្យ ពេជ្រ ស៊ូ​លី បង្ហាញ​ការមិនសប្បាយចិត្ត​លើ​សកម្មភាព​របស់​បុគ្គល​មួយចំនួន​ដែល​បានចេញ​មុខការ​ពារ ​និង​គាំទ្រ​អន្ទិត កក្កដា តាមរយៈ​ការប្រើ​ពាក្យ​ជេរ​ប្រមាថ​ទៅលើ​នាង​ដោយ​មិន​សំចៃ​មាត់​។​ ម្យ៉ាងទៀត​ព្រោះតែ​ក្តី​កើតទុក្ខ​មិន​សុខចិត្ត​ទើប​មុននេះ​បន្តិច ស៊ូ​លី ក៏បាន​ធ្វើការ​Live​វីដេអូ​ដោយ​អង្គុយ​យំសោក​បោក​ប្រាណ​ដោយសារ​អន់ចិត្ត​ចំពោះ​រឿង​រ៉ាវ​នេះ​។​

​យ៉ាណា​មិញ​បន្ទាប់ពី​មានការ​ចែករំលែក​វីដេអូ​យំសោក​បោក​ប្រាណ​របស់​កញ្ញា ស៊ូ​លី បានធ្វើ​ឲ្យ​តារា​ចម្រៀង​ លោក ម៉ៃ សុគន្ធ ចេញមុខ​បញ្ចេញ​ទស្សនៈ​លើ​ទង្វើ​នេះ​ថា​ នាង​ហាក់​កំពុងតែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ចរិត​ពិត​ដូចជា​មនុស្ស​ដែល​ឈានចូល​បញ្ហា​ជំងឺផ្លូវចិត្ត​ដំណាក់កាល​ដំបូង​ដែល​ត្រូវតែ​ទទួល​បាន​ការ​ព្រឹក្សា​យោបល់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ជំនាញ​ផ្នែក​នេះ​។​

​លោក ម៉ៃ សុគន្ធ បានលើកឡើង​ថា ​លោក​អត់​ដឹង​រឿង​ប្អូន​ពីមុន​ម៉េច​ទេ? តែ​តាម​លោ​កង​មើល​វីដេអូ​យំ​ដាក់ Facebook ដោយ​គ្មាន​អ្នក​តប​បែបនេះ​ប្អូន​កំពុង​កើតរោគ​សញ្ញា​ផ្លូវចិត្ត ដំណាក់កាល​ទី​១​ហើយ​(​រោគ​ចិត្ត​)​។ ​ប្អូន​គួរ​ណាស់​ទៅ​រក​ពេទ្យ​ផ្លូវចិត្ត​ ដើម្បី​រក​ដំណោះស្រាយ​ណា កុំ​ឲ្យ​ជំងឺ​រោគ​ចិត្ត​មួយ​នេះ​ធ្ងន់ធ្ងរ​ជាង​នេះ​។​

​បន្ថែម​ពីលើ​នេះ​លោក ម៉ៃ សុគន្ធ បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​ទៀត​ថា​ បើតាម​គំនិត​របស់​លោក ស៊ូ​លី ក៏​មិន​គួរ​ណា​លើកយក​រឿងរ៉ាវ​អតីតកាល​របស់​បុគ្គល​រូបនេះ​មក​និយាយ​បើក​កកាយ​នោះដែរ​ ហើយ​សម្រាប់​ការរិះគន់​មួយចំនួន​គួរតែមាន​ចរិត​បែប​ស្ថាបនា ​គឺ​ល្អ​ជាង​ការ​ហែកហួរ​គ្នា​។​ ចំណែកឯ​រឿង​រ៉ាវ​មួយចំនួន​ដែល​គេ​មិន​ជឿ នាង​មិន​គួរ​ណា​យកមក​ដាក់បន្ទុក​លើ​ខ្លួនឯង​រហូតដល់​ថ្នាក់​អង្គុយ​យំ​សោក​រៀបរាប់​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​នោះដែរ​។​

​លោក ម៉ៃ សុគន្ធ បាន​បន្ថែមថា ​ករណី ​កញ្ញា ពេជ្រ ស៊ូ​លី ដែល​បាន​Live​អង្គុយ​យំ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ​បើតាម​ការសិក្សា​ពី​សៀវភៅ​ផ្លូវចិត្ត​នោះ​ គឺ​នាង​អាច​កើត​បញ្ហា​ជំងឺ​រោគ​ចិត្ត​ដំណាក់កាល​ទីមួយ​ដោយ​ហេតុថា​ធ្វើ​អ្វី​គេ​មិនកើត​បែរជា​មក​អង្គុយ​យំ​តែម្នាក់ឯង​បង្ហាញ​នៅលើ​បណ្តាញ​សង្គម​។ ​ចំណែកឯ​អន្ទិត កក្កដា សោ​ភ័​ណ្ឌ ឯណោះ​វិញ​ អា​រឿង​ក្បាច់​ធ្វើបុណ្យ​ថតរូបៗ​បង្ហោះ​នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ករណី​ នៃ​ជំងឺ​រោគ​ផ្លូវចិត្ត​ដូចគ្នា គ្រាន់តែ​ពេលខ្លះ​ទទួល​បាន​ផលប្រយោជន៍​ពី​សកម្មភាព​នេះ​។​

​សូមបញ្ជាក់​ថា​ រឿងរ៉ាវ​ នៃ​ការ​បកអាក្រាត​ទង្វើ​អាក្រក់​ពី​សំណាក់​តារា​ហ្វេ​ស​ប៊ុ​ក កញ្ញា ស៊ូ​លី ចំពោះ​អន្ទិត កក្កដា បាន​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ​សម្រាប់​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បណ្ដាញ​សារព័ត៌មាន​មួយចំនួន​បាន​លើក​យកទៅ​សរសេរ​ចុះផ្សាយ​ផងដែរ​៕

ដោយ ៖ ចាន់ ដា​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114