ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រី​ស្អាត ទេព មុន្នី​រក្សា កាន់តែ​ជោគជ័យ​ទាំង​អាជីព​សិល្បៈ​ និង​មុខ​ជំនួញ​ផ្ទាល់ខ្លួន​

ភ្នំពេញ ​៖​ តារា​ស្រី​វ័យក្មេង​ស្រស់ស្អាត​កញ្ញា ទេព មុន្នី​រក្សា មួយរយៈ​នេះ​ ត្រូវគេ​កត់សម្គាល់​ឃើញថា​នាង​កាន់តែ​មានការ​គាំទ្រ​និង​ប្រជាប្រិយភាព​នៅក្នុង​វិថី​សិល្បៈ​ ហើយ​ជាពិសេស​នោះ ​ចាប់តាំងពី​នាង​ត្រូវបាន​ឪពុក​ប្រគល់​សម្អាងការ​ឲ្យ​គ្រប់គ្រង មុន្នី​រក្សា ក៏​កាន់តែ​ទទួលបាន​ឱកាស​កើប​លុយ​ច្រើន​ផងដែរ​។​ ​

កញ្ញា ទេព មុន្នី​រក្សា បញ្ជាក់ប្រាប់​កម្ពុជា​ថ្មី​ថា​ ដោយសារតែ​សព្វថ្ងៃ​ខ្លួន​ជាប់រវល់​ក្នុងការ​គ្រប់គ្រង​ហាង​ទើប​ធ្វើ​ឲ្យ​នាង​មានការ​រយាល​ពី​ការងារ​សង្គម​និង​ការងារ​សម្ដែង​សិល្បៈ​។​ ម្យ៉ាងទៀត​ ​ការ​ដែល​នាង​មិនសូវ​ទទួល​ការងារ​សប្បុរសធម៌​នា​ពេល​ចុងក្រោយ​នេះ​ មិនមែន​ដោយសារតែ​ហេតុផល​ឡើង​កូដ​ហើយ​ផ្អាក​ការងារ​មិន​ទទួល​កម្រៃ​នោះទេ ប៉ុន្តែ​បណ្ដាលមកពី​នាង​ត្រូវបាន​លោកឪពុក​ប្រគល់​សម្អាងការ​”​មរកត​មង្គល​” ស្ថិតនៅ​ផ្សារ​តាខ្មៅ​ថ្មី លើ​បណ្ដោយ​ផ្លូវ​ចូលទៅ​ក្រុង​តាខ្មៅ​មុន​ឆ្លងស្ពាន​ឲ្យ​គ្រប់គ្រង ទើប​នាង​មមាញឹក​ខ្លាំង​ពិបាក​ដកឃ្លា​។​ ​

ស្រី​ស្រស់ ទេព មុន្នី​រក្សា បន្តថា​រាល់​ថ្លៃ​ខ្លួន​មិន​ត្រឹមតែ​ទទួលភារៈ​គ្រប់គ្រង​សម្អាងការ​មួយ​មុខ​នោះទេ ប៉ុន្តែ​ក៏ត្រូវ​ហាត់រៀន​តែង​និង​ហាត់​រាំ​របាំ ការពារ​នៅពេល​មាន​តម្រូវការ​ឲ្យ​នាង​រាំ​ក្នុង​កម្មវិធី​ផ្សេងៗ ហើយ​ធ្វើ​មិន​បានល្អ​ផងដែរ​។ យ៉ាងណាមិញ​នាង​ក៏បាន​ប្រកាសថា​នៅតែ​ឆ្លៀត​សម្ដែង និង​ថត​ស្ព​ត ខណៈដែល​ការងារ​សប្បុរសធម៌ កញ្ញា​ក៏​នឹងមិន​ចោល​ផងដែរ ឲ្យ​តែ​អាច​លៃ​ពេល​។

​ទេព មុន្នី​រក្សា បាន​ទទួលស្គាល់ថា ទីផ្សារ​ឈានឡើង តម្លៃ​ខ្លួន ក៏​ខ្ពស់​ដាច់​ឆ្ងាយ​ពីមុន​ផងដែរ ទើប​នាង​ត្រូវ​បង្ខំចិត្ត​រក​ពេល​ទទួល​ការងារ​សិល្បៈ​ផង​កុំ​ឲ្យ​ជ្រុះ​ចំណូល និង​គ្រប់គ្រង​សម្អាងការ​ផង​។ អ្នកគាំទ្រ​ភាគច្រើន​សុទ្ធតែ​លាន់មាត់​ថា​កញ្ញា ទេព មុន្នី​រក្សា ស្រស់ស្អាត​ប្លែក​ជាង​មុន និង​មើលទៅ​ផូរផង់​ដូច​ទើបតែ​សម្ងំ​កែ​សម្ផស្ស ជាមួយនឹង​ឈុត​សម្អាងការ​”​មរកត​មង្គល​” នៅ​កណ្ដាល​ក្រុង​តាខ្មៅ ដែល​នាង​ទើបតែ​បង្ហោះ​ក្នុងនាម​ជាតា​រា​ម៉ូ​ដែល​សម្រាប់​សម្អាង​ការខ្លួន​ឯង​ផង និង​ជា​ថៅកែ​ស្រី​ទាំង​វ័យក្មេង​ផង​។ ​

កញ្ញា​ទេព មុន្នី​រក្សា និយាយទៀតថា ​ប៉ុន្មាន​ឈុត​ដែល​នាង​បាន​គ្រង​ជាមួយ​ម្ចាស់​ពាន​ឈុត​បុរាណ​លោក រុន ណា​កូ ដែល​បានបង្ហាញ មិនមែន​ចង់​បង្អួត​សម្រស់​តែ​ម្យ៉ាង​នោះទេ ប៉ុន្តែ​ក៏​ដើម្បី​សម្ញែង​ឈុត​សម្អាង​ស្អាតៗ ដែល​អ្នកឯកទេស​រប​ស់​នាង​បាន​ច្នៃ​សម្រាប់​ត្រៀម​រដូវ​កាល​មង្គលការ​ថ្មី​។ នាង​ថា​ខ្លួន​បាន​ចំណាយពេល​ច្រើន​គួរសម​ក្រោយ​ទទួល​គ្រប់គ្រង​សម្អាងការ​”​មរកត​មង្គល​”​បន្ត​ពី​ឪពុក៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114