ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ក្រសួង​ធនធាន​ទឹក គុណ​ដល់ សារព័ត៌មាន និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ ពាក់ព័ន្ធ​នឹង​ការវិវត្តន៍​ស្តី​ពី​ការប្រែប្រួល​អាកាសធាតុ

ភ្នំពេញ ៖ រដ្ឋ​មន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​លោក លឹម គានហោ បានចេញ​សេច​ក្តី​ថ្លែងអំណរគុណ​មួយ​ដល់​បណ្តាសារ​ព័ត៌មាន និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នូវ​រាល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការវិវត្ត ស្តីពី​ការប្រែប្រួល​អាកាសធាតុ ។​

​យោងតាម សេចក្តី​ថ្លែងអំណរគុណ​ចុះ ថ្ងៃ​ច័ន្ទ ទី​២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​របស់ លោក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ទៀត​ថា ​ដោយមាន​ការចូលរួម តាមរយៈ​នៃ​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នេះ អាច​ជា​ការ​ផ្តល់​ព័ត៌មាន​ទាន់​ពេល​វេលា​ដល់​សាធារណជន​លោក​បាន​ជ្រាប និង​មានលទ្ធភាព​ត្រៀម លក្ខណៈ​ទុកជាមុន ជៀសវាង​បានជា​អតិបរមា​នូវ​គ្រោះមហន្តរាយ ដែល​អាច​កើតមានឡើង​ជាយថាហេតុ។

ជា​មួយ​គ្នា​នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សារព័ត៌មាន និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នូវ​រាល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការវិវត្ត ស្តីពី​ការប្រែប្រួល​អាកាសធាតុ។

​ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​ជូនពរ​ចំពោះ​អ្នកសារព័ត៌មាន និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ សូម​ជួបប្រទះ​តែ​នឹង​ពុទ្ធពរ​ទាំង ៤ ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សូម​សម្រេចបាន​នូវ​ជោគជ័យ​ដ៏​ត្រចះត្រចង់​ថ្មីៗ​បន្ថែមទៀត ក្នុង​បេសកកម្ម​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ៕
ឌួង​វិ​រះ​ជ័យ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114