ព័ត៍មានទាន់​ហេតុការណ៏
Search

អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​ច្បារអំពៅ​បន្ត​នាំ​អំណោយ​ផ្តល់​ដល់​លោកយាយ​អាយុ​៨៣​ដែលមាន​ជំងឺ​ពុក​ឆ្អឹង

ភ្នំ​ពេ​ញ ៖ អនុសាខា​កាកបាទក្រហមកម្ពុជា​ ខ​ណ្ឌ​ច្បារអំពៅ​កាលពី​ព្រឹក​ថ្ងៃ​ទី​២​ខែកញ្ញា​នេះ​ បាន​នាំ​យក​អំណោយ​ទៅ​ផ្តល់ជូន​លោកយាយ​ គឹម សា​យ៉​ម ​អាយុ​៨៣​ឆ្នាំ​ ដែល​កំពុង​មាន​ជំងឺ​ពុក​ឆ្អឹង​និង​សម្រាក​ព្យាបាល​នៅផ្ទះ​ក្នុង​ភូមិ​ដើម​ស្លែង ​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ពី​លោក​យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​ បាន​ឲ្យ​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​២​ខែកញ្ញា​នេះ​លោកស្រី ហេង សុវត្ថា អភិបាលរងខណ្ឌ​ច្បារអំពៅ​និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហម​កម្ពុជា ​ខ​ណ្ឌ​តំណាង​ឲ្យ​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​រួម​ទាំង​មន្ត្រី​សាលាខណ្ឌ​តំណាង​ក្រុមប្រឹក្សា​ខណ្ឌ​បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​លោកយាយ​គឹម​
​សា​យ៉​ម អាយុ​៨៣​ឆ្នាំ​ដែល​មាន​ជំងឺ​ពុក​ឆ្អឹង​ ដើរ​មិន​រួច​និង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ​។

លោក​យ៉ិន វុ​ធ បន្ត​ថា ​តាម​ជីវភាព​រស់នៅ​របស់​លោក​យាយ​មាន​ជីវភាព​ខ្វះខាត​ដោយ​សង្ឃឹម​ទៅលើ​កូន​ហើយ​ម្យ៉ាងទៀត​លោកយាយ​កើត​ជំងឺ​ពុក​ឆ្អឹង​ទៅ​ណា​មិន​រួច​ទៀត​ផង​។

ខ​ណៈ​កំពុង​ជួប​ការ​លំបាក​បែបនេះ​ លោក​ចៅសង្កាត់​បាន​ធ្វើ​សេចក្តី​រាយការណ៍​ពី​ស្ថានភាព​និង​ជំងឺ​របស់​លោកយាយ​កាន់តែ​ដុនដាប​ទៅ​ដោយ​លោក​ចៅសង្កាត់​បាន​ជម្រាប​ជូន​ទៅ​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ទើប​លោក​អភិបាល​បានសម្រេច​ឲ្យ​លោកស្រី​អភិបាលរងខណ្ឌ​និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខ​ណ្ឌ​ច្បារអំពៅ​យក​អំណោយ​មក​ផ្តល់​ជូន​លោកយាយ​ដល់​លំនៅឋាន​លោកយាយ​ផ្ទាល់​តែ​ម្តង​។ ​អំណោយ​ដែល​បាន​ជូន​ដល់​លោកយាយ​រួមមាន​ទឹកដោះគោឆៅ​២​យួរ​,​ទឹក​ត្រចៀកកាំ​២​យួរ​និង​ថវិកា​ចំនួន​២០,០០០០​រៀល​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114