ព័ត៍មានទាន់​ហេតុការណ៏
Search

​បញ្ហា​របួស​ស្មា​ធ្វើ​ឲ្យ​កីឡាករ Novak Djokovic មិនអាច​បន្ត​ការប្រកួត​នៅ US Open

​កីឡាករ​ឡើង​ការពារ​ជើងឯក និង​ជា​កីឡាករ​លំដាប់ថ្នាក់​កំពូល​ពិភពលោក Novak Djokovic បាន​ឈប់​លេង​ពាក់កណ្តាល​ទី​នៅ US Open របស់លោក​កាលពី​ថ្ងៃអាទិត្យ ក្រោយពី​លេង​ធ្លាក់ដៃ​២​សិត​ជាមួយ​កីឡាករ Stan Wawrinka ធ្វើ​កីឡាករ​សញ្ជាតិ​ស្វី​សម្នាក់​នេះ និង​ជា​ជើងឯក Grand Slam៣​ជំនាន់ ឡើងទៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​។

កីឡាករ Djokovic ដែល​បានឈ្នះ​ជើងឯក Grand Slam៤​លើក​ពី​៥​ប្រកួត​ចុងក្រោយ​របស់គាត់ និង​ឈ្នះ​ជើងឯក​មួយ​នេះ​សរុប​១៦​លើក​នោះ បាន​ឈឺចាប់​ត្រង់​របួស​ស្មា​ឆ្វេង​របស់គាត់ ខណៈដែល​កីឡាករ​វ័យ​៣៤​ឆ្នាំ Wawrinka ដែល​ធ្លាប់​យកឈ្នះ​កីឡាករ Djokovic នៅ​វគ្គ​ផ្តាច់ព្រ័ត្រ US Open​កាលពី​ឆ្នាំ​២០១៦​ដែរនោះ បាន​បង្ហាញថា គាត់​គឺជា​កីឡាករ​គួរតែ​ឈ្នះ​ជើងឯក​មួយ​នេះ ។

កីឡាករ Wawrinka បាន​និយាយថា វា​មិនមែនជា​អ្វីមួយ​ដែល​អ្នក​រាល់គ្នា​ចង់​បញ្ចប់​ការប្រកួត​ទៅដោយ​បែប​ហ្នឹង​នោះទេ​។ លោក​សោកស្តាយ​ខ្លាំងណាស់​ជំនួស​កីឡាករ Novak​។ គាត់​គឺជា​ជើងឯក​ដ៏​អស្ចារ្យ​ម្នាក់​។

នៅថ្ងៃនោះ​ដែរ កីឡាករ Roger Federer បាន​ឡើងទៅ​វគ្គ​១​ភាគ​៤​ភាគ​ផ្តាច់ព្រ័ត្រ ជា​កន្លែង​ដែល​លោក​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ប៊ុលហ្គារី Grigor Dimitrov ហើយ​កីឡា​ករលេខ​៥​រុស្ស៊ី Daniil Medvedev ក៏បាន​ឡើងដល់​វគ្គ​មួយ​នេះ ជា​លើកដំបូង​របស់ខ្លួន​ផងដែរ​។

កីឡាករ Djokovic បាន​និយាយថា វា​គឺជា​រឿង​ដែល​គួរ​ឲ្យ​ខកចិត្ត​ខ្លាំងណាស់ ពិតជា​ខកចិត្ត​ខ្លាំងណាស់​។ ជា​ការពិត​ខ្លាំងណាស់​ថា វា​មិនមែនជា​លើកដំបូង​នោះទេ ដែល​លោក​លេង​ទាំង​បញ្ហា​របួស​បែបនេះ និង​បាន​ដកខ្លួន​ចេញពី​ការប្រកួត​ធំ​បំផុត​នៅក្នុង​កីឡា​។

កីឡាករ Djokovic បាន​និយាយ​ទទួលស្គាល់ថា លោក​រង​ការឈឺចាប់​ត្រង់​របួស​ស្មា​មួយ​នេះ អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មកហើយ ប៉ុន្តែ​លោក​មិនបាន​និយាយ​រៀបរាប់​លំអិត​ពី​បញ្ហា​ស្មា​របស់លោក​នោះទេ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114