ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Romelu Lukaku រង​ការបំពាន​ដោយ​ជាតិ​សាសន៍​អម​ឡុង​ជ័យជំនះ​របស់​ក្រុម Inter Milan

​កីឡាករ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក Romelu Lukaku របស់​ក្រុម Inter Milan បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការបំពាន​ជាតិ​សាសន៍ ពេលដែល​គាត់​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នៅក្នុង​តង់​ទី​២ ដើម្បី​ជួយ​ឲ្យ​ក្រុម​ថ្មី​របស់គាត់​មួយ​នេះ ឈ្នះ​ក្រុម Cagliari២-១​នៅ​ការប្រកួត Serie A កាលពី​ថ្ងៃអាទិត្យ​។

អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប Man Utd​ម្នាក់នេះ ទំនងជា​ក្លាយជា​គោលដៅ​នៃ​ការស្រែក​ពាក្យ “​អា​ស្វា​”​ពី​ក្រុម​អ្នកគាំទ្រ​ម្ចាស់ផ្ទះ នៅក្នុង​ពហុ​កីឡដ្ឋាន Sardegna Arena ពេលដែល​គាត់​ត្រៀមខ្លួន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​។

ដោយឡែក អតីត​ខ្សែប្រយុទ្ធ​ក្លិប Juventus​កីឡាករ Moise Kean ក៏​ធ្លា​ប់រង​ការបំពាន​ដោយ​ជាតិ​សាសន៍​ដោយ​ក្រុម​អ្នកគាំទ្រ​ក្រុម Cagliari នៅក្នុង​ពហុ​កីឡដ្ឋាន​តែមួយ​នេះ​ផងដែរ កាលពី​រដូវ​កាល​មុន។

កីឡាករ Lukaku​វ័យ​២៦​ឆ្នាំ បានធ្វើ​ឲ្យ​អ្នកចាំទី Robin Olsen លោត​ចាប់​បាល់​ខុស​គោលដៅ នៅ​២០​នាទីចុងក្រោយ ដើម្បី​សម្រេចបាន​គ្រាប់​បាល់​ទី​២​របស់គាត់​សម្រាប់​ក្រុម Inter Milan មុនពេល​សំឡឹង​រកមើល​ក្រុម​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​ដែល​បាន​ស្រែក​ឲ្យ​លោក​។

គ្រូបង្វឹក​របស់​ក្រុម Inter Milan លោក Antonio Conte បាន​និយាយ​ថា លោក​គិតថា នៅ​អ៊ីតាលី យើង​ត្រូវតែ​ពង្រឹង​លើ​វិស័យ​អប់រំ​ឲ្យ​បាន​ច្រើនជាង​នេះ ដើម្បី​ឲ្យ​មានការ​គោរព​ខ្លាំង​ជាង​នេះ​។

កីឡាករ Lautaro Martinez រកបាន​គ្រាប់​បើកឆាក​សម្រាប់​ក្រុម Inter Milan​មុន​ពេលដែល​កីឡាករ Joao Pedro តាម​តាម​ស្មើ​វិញ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​។

បច្ចុប្បន្ន ក្រុម Inter Milan​កំពុង​ឈរ​នៅលើ​កំពូល​តារាង Serie A ក្រោយ​លេង​បាន​២​ជុំ ពោលគឺ​មាន​៦​ពិន្ទុ ដូចគ្នា​ជាមួយនឹង​ក្រុម Torinno​និង​ក្រុម​ជើងឯក Juventus ខណៈពេលដែល​ក្រុម Cagliari​នៅ​មិនទាន់​រកបាន​១​ពិន្ទុ​ណា​ឡើយ​។

ក្រុម​មួយ​នេះដែរ បានចាប់ផ្តើម​យុទ្ធនាការ​បាល់ទាត់​កំពូល​អ៊ីតាលី​របស់​ពួកគេ​ជាមួយនឹង​ជ័យជំនះ​៤-០​នៅក្នុង​ទឹកដី​ខ្លួនឯង ជាមួយ​ក្រុម​ទើប​ឡើង​តារាង Lecce ប៉ុន្តែ​នៅ​ការប្រកួត​មួយ​នេះ ពួកគេ​លេង​ពិបាក​ក្នុង​ការរក​គ្រាប់​បាល់​ខ្លាំងណាស់ ពេល​ប៉ះ​ជាមួយ​ក្រុម Cagliari៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114