ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ប្រុស​/​ស្រី​៦​នាក់ ​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន

រតនគិរី ​៖​ ជន​សង្ស័យ​ប្រុស​/​ស្រី​៦​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​ និង​ឃាត់ខ្លួន ​ពាក់ព័ន្ធ​ករណី​ជួញដូរ​ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ដោយ​ប្រើ​វិធាន​ញុះញង់។

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៧​និង​១៥​នាទី ​​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៩ កន្លងទៅ ស្ថិតនៅ​ក្នុង​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​/​ស្រី​ចំនួន​៦ រួមមាន ៖
ទី​១.ឈ្មោះ សាង វាសនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រាកដ​។
ទី​២.​ឈ្មោះ រាជ្យ រស្មី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រាកដ។
ទី​៣.​ឈ្មោះ ម៉ី ភិរម្យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រាកដ។
ទី​៤.​ឈ្មោះ ហៀ​ប ទូត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រាកដ​។
ទី​៥.​ឈ្មោះ អ៉ី ភ័​ស្ត ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រាកដ​។
ទី​៦.​ឈ្មោះ បិ​ន ស្រី​លាភ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រាកដ​។

ក្នុងនោះ​ជនសង្ស័យ​ខាងលើនេះ ​សមត្ថកិច្ច​ បានធ្វើ​តេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន​(+)​ទាំង​៦​នាក់ ក្រោយ​ការឃាត់ខ្លួន​បាន​ដកហូត វត្ថុតាង​រួមមាន​ ៖
ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​៨​ថង់​ (៤​ថង់​ធំ ​៤​ថង់​តូច​) ទម្ងន់​១៥,៣៨​ក្រាម​ ទាំង​សំបក​ថង់ ​ម៉ូតូ​ចំនួន​១​គ្រឿង​ ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង​ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​២​គ្រឿង​ ថង់​ច្រក​ថ្នាំញៀន ​រួម​ទាំង​សម្ភារៈ​សេព​ថ្នាំញៀន​មួយចំនួនទៀត​។

បច្ចុប្បន្ន​ ជនសង្ស័យ ​រួមទាំង​វត្ថុតាង ​ត្រូវបាន​ឃាត់ និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ចាត់វិធានការ​ទៅតាម​នីតិ​វិធី​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114