ព័ត៍មានទាន់​ហេតុការណ៏
Search

ស៊ុំ សុម៉ាលី បើក​កកាយ​រឿង​ប្តី​មាន​ស្រី​ថ្មី​ ជា​អ្នក​ម៉ាស្សា ​ផ្អើល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក

ភ្នំពេញ ៖ អតីត​តារា​សម្ដែង​ អ្នកនាង ស៊ុំ សុ​ម៉ាលី ថ្មី​ៗនេះ បាន​បញ្ចេញ​សារ​យ៉ាង​ភ្ញាក់ផ្អើល​លើក​បើក​កកាយ​ស្វាមី​ដែល​លួចលាក់​មាន​ស្រី​ថ្មី​ធ្វើ​ឲ្យ​នាង​ឈឺចិត្ត​ស្អិត​ទ្រូង​គ្រាំគ្រា​បំផុត ​ព្រោះតែ​ឃើញ​សំណេរ​សារ​ឆ្លងឆ្លើយ​គ្នា​នៅលើ​បណ្តាញ​សង្គម​។

បើ​យោងតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់ ​អតីត​តារា​ស្រី ​អ្នកនាង ស៊ុំ សុ​ម៉ាលី បាន​រៀបរាប់​ថា​មកដល់ពេលនេះ​ពាក្យ​ថា​ ខ្មាស​សម្រាប់​ខ្ញុំ​វា​លែងមានទៀតហើយ​ ព្រោះ​វា​ពិតជា​ឈឺ​សាហាវ​ ហើយក៏​សួរ​បងប្អូន​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ តិច​ឆាត​ប៉ុណ្ណឹង​ហើយ​ និង​មាន​សំឡេង​ផ្ញើ​សារ​ជាច្រើន​ដែល​និយាយ​គ្នា តើ​អាច​និយាយ​បាន​ថា​ក្បត់​នៅ​ប៉ុណ្ណឹង​?​។

អ្នកនាង ស៊ុំ សុ​ម៉ាលី បាន​បន្តថា​ ទាំង​មី​ស្រី​ថោកទាប​ និង​ប្រុស​ថោកទាប​ចាំ​ទទួល​ទៅ​ខ្វះ ​ឬ​អ្នក​ល្អ​ត្រឹមតែ​ទៅយក​ស្រី​ម៉ាស្សា​ហើយ​លួច​ក្បត់​សាហាវ​នេះ​។​ មិនទាន់​លែងលះគ្នា​ ដាច់​ផង​ច្របាច់​ម៉ាស្សា​ឲ្យ​គ្នា​ហើយ​ថា​មិនបាន​ដេក​។​ ថា​មិនបាន​ដេក​អូ​ខេ​មិនបាន​ដេក ក៏​មិនបាន​ទៅ​គ្រាន់តែ​ឆាត​ប៉ុណ្ណឹង​និង​សំឡេង​សារ​ដែល​អ្នក​ឆ្លងឆ្លើយ​គ្នា​វា​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ​ហើយ​ដែល​ធ្វើការ​សម្រេចចិត្ត​។

តាមរយៈ ​នៃ​ការ​បង្ហោះ​ហែកហួរ​បកអាក្រាត​ស្វាមី​ពី​សំណាក់​តារា​ស្រី​ អ្នកនាង ស៊ុំ សុ​ម៉ាលី ខាងលើ​នេះដែរ​ កំពុង​ក្លាយ​ជា​រឿង​ចាប់អារម្មណ៍​របស់​មហាជន​ និង​មហាជន​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ ខណៈដែល​ចំណង​ស្នេហ៍​របស់​អ្នក​ទាំងពីរ​កន្លងមក​តែងតែមាន​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​ផង​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114