ព័ត៍មានទាន់​ហេតុការណ៏
Search

ជនបរទេស​ម្នាក់​ដេកស្លាប់​នៅក្នុង​បន្ទាប់​សណ្ឋាគារ យីហោ ដឹ អី​មេ​ហ្ស៉ី​ន នៅ​សង្កាត់​ស្វាយដង្គំ

សៀមរាប​ ៖​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បុរស​ជនបរទេស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទាប់​សណ្ឋាគារ យីហោ ដឹ អី​មេ​ហ្ស៉ី​ន។​ សមត្ថកិច្ច​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​ជំងឺ​គាង​បេះដូង​។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី ​ថ្ងៃ​ទី​០៣​ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិតនៅ​បន្ទប់​៤០២​ជាន់​ទី​៤​សណ្ឋាគារ​ដឹ អី​មេ​ហ្ស៉ី​ន ក្រុមទី​១១​ភូមិ​វិហារ​ចិន សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប​។

នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​ស្វាយដង្គំ គឺ​លោក​អនុសេនីយ៍ឯក ស៊ូ វ៉ាន់​ដេ​ត បាន​ឲ្យ​ដឹង​ថា មាន​ករណី​មនុស្ស​ដេក​ស្លាប់ ជនរងគ្រោះ​ឈ្មោះ​BINDI NIC HAL ANTHONY ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ ជនជាតិ អាមេរិក កាន់​លិខិត​ឆ្លង​ដែន​លេខ​545416251​ជា​ភ្ញៀវ​បទេស​ ដោយ​ចូល​មក​ស្នាក់នៅ​ កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ២០១៩។ តាម​ការសាកសួរ​បំភ្លឺ​ពី​ប្រពន្ធ​សាកសព​បាន​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​មាន​ជំងឺ​បេះដូង​ប្រចាំ​កាយ​ជា​យូរ​មក​ហើយ ហើយ​បាន​លេប​ថ្នាំ​ជា​រៀងរាល់ថ្ងៃ​។ សមត្ថកិច្ច​ចម្រុះ​បាន ពិនិត្យ​សព​នៅលើ​ខ្លួន​សព​ពុំ​មាន​ស្នាក​ស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ​។ សន្និដ្ឋាន ស្លាប់​ដោយសារ​(​ស្ទះ​សរសៃ​ឈាម​បេះដូង​បណ្តាល​ឲ្យ​ខ្លោច​សាច់ដុំ​បេះដូង​)។ បច្ចុប្បន្ន សព​ជនរងគ្រោះ សមត្ថកិច្ច​បាន​យក​ទៅ​រក្សាទុក​នៅ​មន្ទីរពេទ្យ​ខ្មែរ​រុស្ស៊ី ​ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ស្រុកកំណើត​វិញ​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114