ព័ត៍មានទាន់​ហេតុការណ៏
Search

ទីផ្សារ​កីឡាករ​អឺរ៉ុប​ បញ្ចប់​ទៅ​ជា​មួយ​នឹង​ការផ្ទេរ​ភាគច្រើន​ជា​តារាបាល់ទាត់​ខ្ចី​ជើង​ប៉ុណ្ណោះ​

ទីផ្សារ​ផ្ទេរ​កីឡាករ​បាល់ទាត់ បាន​បិទទ្វារ​ហើយ​នៅ​ទូទាំង​អឺរ៉ុប កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ជាមួយនឹង​ការផ្ទេរ​តារា​បាល់ទាត់​ភាគច្រើន ជា​កីឡាករ​ខ្ចី​ជើង ជាជាង​ការផ្ទេរ​លើ​កិច្ចព្រមព្រៀង​ធំៗ​។

កីឡាករ​ល្បីឈ្មោះ​ជាច្រើន បាន​ផ្លាស់​ប្តូរ​ក្លិប​របស់​ពួកគេ ក្នុងនាម​ជា​កីឡាករ​ខ្ចី​ជើង ដែល​ក្នុង​នោះ​រួមមាន​ទាំង​កីឡាករ Mauro Icardi និង Nikola Kalinic ដែល​បាន​ផ្ទេរចេញ​ជា​កីឡាករ​ខ្ចី​ជើង​ពី​ក្លិប Atletico Madrid និង​ក្លិប Henrikh Mkhitaryan ។

ដោយឡែក សម្រាប់​កីឡាករ​ធំៗ​ជាច្រើន​នាក់​ទៀត ដែល​ផ្ទេរ​ជា​កីឡាករ​អចិ​ច​ន្ត្រៃ​យ៍ រួមមាន​កីឡាករ​ជើងចាស់​២​រូប​មកពី​អាមេរិក​កណ្តាល គឺ​កីឡាករ Keylor Navas និង​កីឡាករ Javier Hernandez។

ការ​បិទទ្វារ​ទីផ្សារ​ផ្ទេរ​កីឡាករ​នេះដែរ បាន​បង្អាក់​រឿងរ៉ាវ​ក្តី​ក្តាំង​ជុំវិញ​តារា​បាល់ទាត់ Neymar ដែលជា​កីឡាករ​មានតម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ពោល​គឺ​លោក​នឹង​បន្ត​នៅ​លេង​ជាមួយ​ក្រុម Paris Saint-Germain ក្រោយពី​មិនអាច​ផ្ទេរ​វិលត្រឡប់​ទៅកាន់​ក្លិប​ចាស់ Barcelona វិញ​នោះ។

ចំណែកឯ​ក្លិប Real Madrid​វិញ ក៏​ធ្លាប់​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​របស់​កីឡាករ Neymar និង​កីឡាករ Paul Pogba ដែល​ឈ្នះ World Cup របស់​ក្លិប Man Utd និង​កីឡាករ Christian Eriksen​របស់​ក្លិប Spurs ដែល​ស្ថិតនៅក្នុង​គម្រោង​ពង្រឹង​ក្រុម​របស់លោក Zinedine Zidane។

កីឡាករ Pogba មានការ​រំភើប​ចិត្តខ្លាំង​ណាស់​ចំពោះ​ការព្យាករណ៍​មួយ​នេះ ពេលដែល​គាត់​ខកខាន​មិនបាន​ចូលរួម​ការប្រកួត​ជម្រុះ Euro 2020 ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង ដោយសារតែ​លោក​មាន​បញ្ហា​របួស​កជើង​នោះ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114