ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាការិនី Bencic ទម្លាក់​កីឡាការិនី​ជប៉ុន Osaka ចេញពី​ការប្រកួត US Open

​កីឡាការិនី Belinda Bencic បាន​ទម្លាក់​កីឡាការិនី​ឡើង​ការពារ​ជើងឯក និង​ជា​កីឡាការិនី​លំដាប់ថ្នាក់​កំពូល​ពិភពលោក Naomi Osaka ដើម្បី​ឡើងទៅ​វគ្គ​១​ភាគ​៤​ផ្តាច់​ព្រ័​ទ្រ US Open ជា​កន្លែង​ដែល​នាង​ត្រូវ​ប៉ះ​ជាមួយ​កីឡាការិនី Donna Vekic ។

ជ័យជំនះ​ក្នុង​លទ្ធផល​ពិន្ទុ​7-5, 6-4 របស់​កីឡាក​រិ​នី Bencic ដែលជា​ជ័យជំនះ​លើក​ទី​៦​របស់​នាង​នៅ WTA លើ​គូប្រកួត​កំពូលៗ​ទាំង​៥​របស់​ពិភពលោក​នៅក្នុង​ឆ្នាំ​នេះនោះ ធានាបាន​តារា​វាយ​តឺ​ន្នី​ស Osaka វ័យ​២១​ឆ្នាំ​របស់​ជប៉ុន នឹង​បាត់បង់​តំណែង​លេខ​១​ពិភពលោក នៅ​សប្តាហ៍​ក្រោយនេះ​។​

កីឡាការិនី Bencic បាន​និយាយថា ការងារ​ប្រឈម​មិនអាច​ធំ​ជាង​នេះ​ទេ ពេល​ប៉ះ​ជាមួយ​កីឡាការិនី Naomi ។ នាង​ត្រូវតែ​លេង​ដល់​ការប្រកួត​កំពូល​របស់​នាង ហើយ​នាង​ពិតជា​ពេញចិត្ត ពេលដែល​នាង​អាច​ដោះស្រាយ​បញ្ហា​ភិតភ័យ​របស់​នាង​នៅ​ទីបញ្ចប់​បាន​។

កីឡាការិនី Bencic វ័យ​២២​ឆ្នាំ កំពុងតែ​ឈានដល់​កម្រិត​ស៊ីជម្រៅ​បំផុត​នៅក្នុង​អាជីព Grand Slam​របស់​នាង ជាមួយនឹង​ជ័យជំនះ​ជា​លើក​ទី​៣​ក្នុងឆ្នាំនេះ លើ​កីឡាការិនី Osaka ពោលគឺ​នាង បាន​ឈ្នះ​ជើងឯក Indian Wells និង Madrid Open​រួចមកហើយ។

ដោយឡែក កីឡាការិនី Osaka បាន​និយាយ​ដែរ​ថា គូប្រកួត​ម្នាក់​នេះ លេង​បានល្អ​។ នាង​មាន​ផែនការ​ជាក់លាក់​ក្នុងការ​សម្រេច​វា​ឲ្យ​បាន​។

សូម​បញ្ជាក់​ថា កីឡាការិនី Ashleigh Barty របស់​អូស្ត្រាលី ដែល​ជើង​ម្ចាស់​គ្រង​តំណែង​ជើងឯក French Open នឹង​ឡើងឈរ​នៅ​កំពូល​តារាង​ចំណាត់ថ្នាក់ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ បន្ទាប់ពី​បរាជ័យ​របស់​កីឡាការិនី Osaka ដែល​នឹងត្រូវ​ឡើង​ការពារ​ជើងឯក Australian Open របស់​នាង​នៅ​ខែមករា ឆ្នាំក្រោយ៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114