ព័ត៍មានទាន់​ហេតុការណ៏
Search

បុគ្គលិក​អគ្គិសនី​ស្វាយរៀង​ម្នាក់ ​ស្លាប់​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​ដោយ​ជិះ​ម៉ូតូ​បុក​ដើម​ប្រេង​ខ្យល់

ស្វាយរៀង ​៖ ​បុរស​ជា​បុគ្គលិក​អគ្គិសនី​ស្វាយរៀង​ម្នាក់​ បាន​ស្លាប់​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​ដោយសារ​ជិះ​ម៉ូតូ​បុក​ដើម​ប្រេង​ខ្យល់។ ហេតុការណ៍ នៃ​គ្រោះថ្នាក់​ខាង​លើ​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៥០​នាទី យប់​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៩។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា មាន​ករណី​អ្នកបើកបរ​ម៉ូតូ​បុក​ដើម​ប្រេងខ្យល់​ស្លាប់​ដោយ​ខ្លួនឯង​នៅ​លើ​ផ្លូវ​លេខ​១១៤ ស្ថិត​ក្នុងភូមិ ចុង​ព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង។

ប្រភព​ដដែល​បានឲ្យ​ដឹង​ទៀត​ថា ម៉ូតូ​ជនរងគ្រោះ​ម៉ាក​Yamaha Filano ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១GK ១៣៨៧ បើកបរ​ដោយ​ឈ្មោះ ឈូក ចិ​ត្រា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក អគ្គិសនី រស់នៅ​ភូមិ​ឫស្សីព្រៃ ឃុំ​ចំឡង ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង មិន​ពាក់មួក​សុវត្ថិភាព បើកបរ​ពី​កើ​តទៅ​លិច ( អ្នកបើកបរ​ស្លាប់​នៅ​កន្លែង​កើតហេតុ ) ម៉ូតូ​ខូចខាត​ធ្ងន់​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ម៉ូតូ និង សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​មូល​ហេតុ​ ដោយសារ​ផ្លូវ​កោង អ្នកបើកបរ​ប្រើប្រាស់​ល្បឿន​លឿន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114